អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្ដម កែន សត្ថា អភិបាល ខេត្ត នឹងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប បានអញ្ចេីញជាអធិបតី កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារប្រចាំត្រីមាសទី១ និងលេីកទិសដៅអនុវត្តបន្ត

នៅរសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នេះ ឯក ឧត្តម កែន សត្ថា អភិបាល ខេត្ត នឹងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប បានអញ្ចេីញជាអធិបតី កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារប្រចាំត្រីមាសទី១ និងលេីកទិសដៅអនុវត្តបន្ត នៅអាគារកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ចេីញចូលរួមពីសំណាក លោក លោកស្រី អនុប្រធាន គណ:កម្មាធិការ សមាជិក សាខា អនុសាខាក្រុង-ស្រុក និងមន្ត្រីប្រតិបត្តិសាខា។
កិច្ចប្រជុំ បានលេីកយកនូវរបៀបវារ:មួយចំនួនដូចខាងក្រោម៖
១. ពិនិត្យ និងឆ្លងរបាយការប្រចាំត្រីមាសទី១ ឆ្នាំ២០២០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប
២. ពិនិត្យនិងឆ្លងសេចក្តីព្រាង លិខិតអំពាវនាវសប្បុរសជន ក្នុងថ្ងៃ ៨ឧសភា ឆ្នាំ២០២០
៣. ពិនិត្យនិងបែងចែកសម្ភារ បរិក្ខាដែលទទួលបានពិថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា ជូនដល់ អនុសាខាទាំងពីរ សម្រាប់ធ្វើការផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៌ ។
៤. បញ្ហាផ្សេងៗ
មុននឹងបញ្ចប់ ឯកឧត្ដម ប្រធាន ក៏បានទទួលនូវថវិកាវិភាគទានចំនួន១,៧៥៦,០០០៛ របស់ថ្នាក់ដឹកនាំនឹងមន្ត្រីរាជការ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ចំនួ ន៣១១នាក់ ជូនដល់គណ:កម្មាធិការ សាខាកាកបាទក្រហមខេត្ត។ រួមជាមួយគ្នានេះដែរ ឯកឧត្ដម ក៏ បាន ជូននូវសម្ភារ:ដែលទទួលបានពីកាកបាទក្រហមកម្ពុជា ជូនដល់អនុសាខាកាកបាទក្រហមក្រុង-ស្រុក ទាំងពីរ និងមណ្ឌលកុមារកំព្រាខេត្តកែប។ សម្ភារៈ ដែលផ្ដល់ជូនរួមមានៈ អាល់កុល០២កាន ម៉ាស់៨០០ ខិត្តប័ណ្ណ អប់រំ(Covid-19) ២៥០សន្លឹក សម្រាប់អនុសាខាក្រុង-ស្រុក និងអាល់កុល២កាន ម៉ាស់៥០០ សាប៊ូ ដុំ៥០ និងខិតប័ណ្ណអប់រំ៥០សន្លឹក ជូនដល់មណ្ឌលកុមារកំព្រាខេត្តកែប ដេីម្បីសម្រួលដល់ការងារក្នុងភាពរបស់ខ្លួនកាន់តែមានភាពប្រសេីរឡេីង៕

Loading