មណ្ឌលគិរី : ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋភាពឥណទានដល់កសិករចិញ្ចឹមត្រី មាន់ ទា និង ដាំបន្លែ ក្រោមវត្តមានឯកឧត្តម កែវ ថាច អគ្គនាយកធនាគារ និង លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកអភិបាល អភិបាលរងក្រុង/ស្រុក លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាកសិករមកពីក្រុង/ស្រុកទាំង៥ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០ នៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។
