អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ថ្នាក់ដឹកនាំខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ប្រជុំពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ

រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តពោធិសាត់ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត មន្ទីរ និងអាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ និងថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុកពាក់ព័ន្ធនៃខេត្តពោធិសាត់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ឃុំត្រពាំងចាន់ ចក ពពេល និងពេជចង្វារ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលបាននឹងកំពុងអាស្រ័យផលនៅក្នុងភូមិសាស្ត្រឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់។