អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋក្រីក្រចំនួន២៥០គ្រួសារ ក្នុងស្រុកពញាក្រែក និងស្រុកមេមត់បន្តទទួលអាហារស្រាយបួសខែរ៉ម៉ាឌន ពីសមាជិករដ្ឋសភា និងសមាគមមិត្តភាពនិងសប្បុរសធម៌កម្ពុជា

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា ជាឣុីមុំាខេត្តត្បូងឃ្មុំ ឯកឧត្តម កេង ប៉ុណ្ណា អភីបាលរងខេត្តត្បូងឃ្មុ លោកសិន រំលី ជាប្រធានសមាគម អមដំណើរដោយឯកឧត្តម ម៉ាត់ ហ្គោហ្វូត ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភីបាលស្រុក ពញាក្រែក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុកទាំងពីរ អុីមុំាស្រុក ទាំងពីរស្រុក អុីមុំាម៉ាស្ជិទ អាជ្ញាធរ ភូមិឃុំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋមួយ បន្តចុះចែកអាហារស្រាយបួសខែរ៉ម៉ាឌន ជូនសាសនិកឥស្លាមក្រីក្រ ចំនួន ២៥០គ្រូសារ បូនភូមិដែលរួមមាន នៅក្នុងបីភូមិពោធិឥន្ទទី១ ឃុំពពេល ស្រុកពញាក្រែកចំនួន១០០គ្រួសារ និងភូមិអណ្ដូងតេជោ ឃុំរូង ស្រុកមេមត់៥០គ្រួសារ ,ភូមិ ស្ដួច ឃុំដារ មេមត់ចំនួន១០០គ្រួសារ ,ភូមិ៧មករា ជុំដារ មេមត់ ខេត្តត្បូងឃ្មុំចំនួន៥០គ្រួសារ ។

នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ឯកឧត្តម ម៉ូត យូសុះ បានណែនាំបង្ហាញប្រាប់ដល់បងប្អូនសាសនិកឥស្លាម ចំពោះការអនុវត្ត ការបួសតមអាហារ តាមច្បាប់សាសនាឥស្លាម អាចអនុវត្តបាន ហើយសាសនាឥស្លាម តម្រូវអោយសាសនិកឥស្លាមត្រូវតែគោរពទៅចំពោះអល់ឡោះតែ១គត់បន្ទាប់មកត្រូវគោរព តាមមាគាព្យាការី មូហាំម៉ាត់ បានប្រើ បន្ទាប់មកទៀតអោយគោរពមេដឹកនាំរបស់ខ្លួន។

នៅក្នុងខែដ៏មានផលបុណ្យច្រើននេះ តម្រូវអោយសាសនិក ឥស្លាម បន្ទាប់ពីថ្វាយបង្គំហ្វើតទូទាំង៥ពេលរួច ថ្វាយបង្គំ
សូណិត តារ៉ាវេស និងថ្វាយបង្គំរ៉យ៉ាហ្វីតត្រាស់ខាងមុខនេះប៉ុន្តែតម្រូវអោយថ្វាយបង្គំទាំងអស់តាមផ្ទះរៀងៗខ្លួន បន្ថែមពីលើនេះទៀត គឺហ្សាកាត់ហ្វីតត្រាស់ ទៅតាមអង្ករដែលយើងបរិភោគ ឬលុយ។

ឯកឧត្តម កេងប៉ុណ្ណាអភិបាលរងខេត្ត ត្បូងឃ្មុំ ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋរួមគ្នាបន្តទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩ជាពិសេសបងប្អូនដែលមកពី ក្រៅប្រទេស ចូលមកប្រទេសយើងវិញ ត្រូវប្រកាន់ខ្ជាប់នូវការអនាម័យ អោយបានខ្ជាប់ខ្ជួន ហើយដាក់ខ្លួនអោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃពីក្រុមគ្រូសារ បងប្អូន ដើម្បីចូលរួមទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩។

ចំណែក លោក សិន រំលី បានកើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តការទប់ស្កាត់ការពារបន្ថែមទៀត ”ដែលត្រូវគោរពតាមការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
សូមជម្រាបដែរថា សមាគមមិត្តភាព និងសប្បុរ ស ធម៌កម្ពុជា របស់លោក សិន រំលី បានចូលរួមចំណែកជាមួយរាជ រដ្ឋា ភិបាល និងអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការអភិវឌ្ឍកសាងធន ធានមនុស្ស វិស័យអប់រំ សាសនា សាងសង់សាលារៀន ជួយដល់សិស្សនិស្សិត កុមារកំព្រាប្រជាពល រដ្ឋក្រីក្រ សាងសង់ផ្ទះគំរួ និងសាងសង់ផ្ទះតាមភូមិជាច្រើន និងបានចែកអាស្រាយបួសក្នុងខេត្តត្បូងឃ្មុំ ច្រើនជា៥០០កញ្ចប់ ព្រមទាំងសមិទ្ធផល នានាជាច្រើនទៀត។

ឯកឧត្តម កេង ប៉ុណ្ណា អភីបាលរងខេត្តត្បូងឃ្មុំបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅតែបន្តទប់ស្កាត់ជម្ងឺកូវីឌ១៩ដែលជាជម្ងឺ រាតត្បាតជាសកល ដែលផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រូសារ សហគម ប្រទេសជាតិ និងសកលលោកទាំងមូល ។ដោយណែនាំឲ្យយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស ទឹកអាល់កុល និងជែលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗត្រូវដុសលាងសម្អាតដៃមុនពេល ប៉ះពាល់ និងក្រោយពេលប៉ះពាល់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈ ដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ យើងត្រូវតែការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ និងអ្នកដទៃ អោយសោះ។

ឯកឧត្តម ម៉ូត យូសុះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយ និងលោក សិន រំលី ដែលបាន ពាំនាំយកអំណោយមកជូនប្រជាពលរដ្ឋ ហើយឯកឧត្តមសំណូមពរអោយនៅតែបន្ត ជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្ហាញពីវប្បធម៍ចែករំលែកជួយគ្នាក្នុងគ្រាទុក្ខលំបាក ពិសេសសម្រាប់ប្រជាពលរដ្ឋទីទាល់ក្រ។

បន្ទាប់មកឯកឧត្តម ដឹកនាំក្រុមការងារចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋកាន់សាសនាឥស្លាម ជាកញ្ចប់អាហារ ស្រាយបួស ចំនួន២៥០គ្រូសារជូនដល់គ្រួសារក្រីក្រក្នុងមូយគ្រូសារ ទទួលបាន ឣង្ករ២៥គីឡូគ្រាម, មី១២កញ្ចប់, ស្ករស ៣ គីឡូគ្រាម,ប្រេងឆា ៣លីត ។សរុបថវិកាចំណាយក្នុង១គ្រូសារ អង្កគ្រឿងឧបភោគ បរិភោគ គិតជាថវិកាអស់ ១០៨.០០០ រៀល។
សរុបថវិកាចំណាយទាំង១០០គ្រូសារស្មើនិង ២៧.០០០.០០០ រៀល(ម្ភៃប្រាំពិលលានរៀលគត់) ចំពោះថវិកាទាំងអស់នេះទទូលបានមកពីសប្បុរសជនប្រទេសអារ៉ាបីសាអូឌីតតាមរយៈ សមាគម មិត្តភាព និង សប្បុរស ធម៌ កម្ពុជា ដែល មាន លោក សិន រំលី ជាប្រធាន៕