អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រធានកិត្តិយស និង ប្រធានគណកម្មការសាខាកាកបាទក្រហមខេត្តកម្ពុជាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាប្រជាពលរដ្ឋ ចំនួន៤៦គ្រួសារ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖អំណោយជាស្បៀងនិសម្ភារៈប្រើប្រាស់របស់កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង ត្រូវបានឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិសយស និង លោកអម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់
ឆ្នាំង នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៤៦គ្រួសារ នៅក្នុងឃុំស្វាយជ្រុំស្រុក
រលាប្អៀរ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។

នៅក្នុងឱកាសនោះឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទ
ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំ
ណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែបានគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ។ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់អោយរងគ្រោះដោយការខ្វះស្បៀងសម្រាប់បរិភោគនោះឡើយ ។

ឯកឧត្តមបន្តថា បច្ចុប្បន្ននៅលើសាក
លលោក បានជួបប្រទះនឹងជំងឺដ៏កាចសាហាវមួយ គឺជំងឺឆ្លងកូវីដ១៩ ហើយកម្ពុជាក៏បានរងនូវផលប៉ះពាល់នៃជំងឺនេះផងដែរ ។ ដូចនេះសូមបងប្អូនប្រជាពល
រដ្ឋទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំក្នុងការថែទាំសុខភាព និង ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវលាងសំអាតដៃអោយបានញឹកញាប់ ពាក់ម៉ាស់និង ត្រូវដាក់គម្លាតសង្គម ធ្វើយ៉ាងណាដើម្បីអោយសហគមន៍ និង គ្រួសារនីមួយៗចៀសផុតពីជំងឺកូវីដ១៩នេះ ។ ដោយឡែកអាជ្ញាធរមូលដ្ឋានត្រូវបន្តធ្វើការផ្សព្វផ្សាយជាបន្ត
បន្ទាប់ដល់សហគមន៍ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដើម្បីអោយប្រជាពលរដ្ឋទាំងអស់បង្កើនការប្រយ័ត្ន និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយរបស់កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង ដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនាពេល
នោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម,មី១កេះ, ត្រីខ១យួរ, ឃីត ១កញ្ចប់ (មុង ១ ភួយ១ ក្រមា ១ សារុង ១) និង ថវិកាមួយចំនួន ២ម៉ឺនរៀល។ ជា
មួយគ្នានេះឯកឧត្តមឈួរ ច័ន្ទឌឿន បានបន្ថែមថវិកាផ្ទាល់ក្នុងម្នាក់១ម៉ឺនរៀលផងដែរ។

ក្នុងឱកាសនោះឯកឧត្ដមប្រធានកិត្តិយសសាខា ក៏បានប្រគេននូវទ័យទានមួយចំ
នួនដល់ព្រះសង្ឃដែលគង់នៅវត្តថ្នល់ មានអង្ករ៥០គីឡូក្រាម , មី២កេះ, ត្រីខ២យួរ, និងថវិកាផ្ទាល់របស់ឯកឧត្ដមប្រធានកិត្តិយសសាខា មួយចំនួនផងដែរ ៕