អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបាន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។ «អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់ សង្គមជាតិ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដែលបានចូលរួម ពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧកញ៉ា ដែលបានផ្តល់វិភាគទាន សម្រាប់ការសាងសង់ «អគារឥន្ទ្រទេវី» ដែលនឹងបញ្ចប់នៅឆ្នាំ២០២០។

* សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីរាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលារបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។

* សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីប្រវត្តិអគាររាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា កាលពីមុនដោយសារតែគ្មានទីតាំងសម្រាប់ធ្វើស្នាក់ការអ៊ុនតាក់ ប្រទេសធំទាំង៥ បានចង់ស្នើសុំជួលទីតាំង រាជបណ្ឌិត្យសភា តែត្រូវបានសម្តេចបានឆ្លើយតបថា បើចង់បានសម្តេចសុំលាលែងពីតំណែង មុនពេលនិស្សិតបាតុកម្មប្រឆាំងសម្តេច។

* សម្តេចតេជោ ហ៊ុន សែន អះអាងថា គណបក្សប្រជាជនកម្ពុជា កំពុងសាងសង់អគារធំមួយដែលមានទំហំ ៥៤០០០ម៉ែត្រ (ទំហំប្រហែលវិមានសន្តិភាព) ហើយនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្នំពេញកាលពីសម័យមុន គឺភ្នំពេញមានផ្ទៃត្រឹមតែ៣០០គីឡូម៉ែត្រការ៉េទេ ប៉ុន្តែឥឡូវឡើងដល់ ៦០០គីឡូម៉ែត្រការ៉េ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា កាលពីមុនទឹកដីខណ្ឌដង្កោ ព្រលានយន្តហោះ និងរាជបណ្ឌិត្យសភា នៅក្នុងទឹកដីខេត្តកណ្តាលទេ ហើយក្រោយមកត្រូវបានកាត់ចូលរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រធានរាជបណ្ឌិត្យសភាទាំងមុន និងក្រោយ ដែលខិតខំដឹកនាំក្នុងការស្រាវជ្រាវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវខិតខំធ្វើការស្រាវជ្រាវ ឱ្យការស្រាវជ្រាវរបស់យើង មានលក្ខណៈវិទ្យាសាស្រ្ត និងប្រសើរឡើងថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិទ្យាសាស្រ្តពេលនេះទំនើបណាស់ ការស្រាវជ្រាវសម័យនេះ ការស្រាវជ្រាវបានផ្សារភ្ជាប់ ជាមួយនឹង ការអនុវត្តភ្លាមតែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាក់ទងនឹងទឹកដោះគោរាជបណ្ឌិត្យសភាស្រាវជ្រាវ ដែលមួយថ្ងៃៗផលិតបាន៨០០លីត្រ តែឥឡូវលក់អត់ដាច់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចរិតខ្មែរ បើនាឡិកាស្វីសបានពាក់ បើថ្នាំពេទ្យទាល់តែរបស់បារាំងបានគាត់ប្រើ បើវិទ្យុ និងទូរទស្សន៍ ទាល់តែរបស់ជប៉ុន ទាំងនេះមិនមែនជាការងាយទេ ត្រូវកែទម្លាប់របស់ខ្មែរយើង។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរាជបណ្ឌិត្យសភា ជំរុញការផ្សព្វផ្សាយអំពីទឹកដោះគោរបស់ខ្លួន ដើម្បីឱ្យពលរដ្ឋបានដឹងអំពីផលិតផលខ្មែរ ដោយសារតែកន្លងទៅ ពលរដ្ឋអត់ដែលស្គាល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីរាជបណ្ឌិត្យសភា មានអង្គភាពផ្សេងៗក៏មានការស្រាវជ្រាវរបស់ខ្លួនដែរ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅ ទោះបីជាសម្តេចឡើងជានាយករដ្ឋមន្រ្តីហើយ ក៏ត្រូវធ្វើជាជំនួយការរបស់ប្រធានរដ្ឋ ហេង សំរិន និងប្រធានរដ្ឋសភា ជា ស៊ីម ថែមទៀត គឺការរៀបចំឯកសារជូនពួកគាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនអក្សររបស់សម្តេចស្អាតណាស់ ប៉ុន្តែឥឡូវនេះពិបាកមើលបន្តិចសរសេរហើយមកអានខ្លួនឯងមិនចង់យល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ADB គួរបញ្ចេញកាយវិកាអ្វីមួយ ដែលសន្យាឱ្យកម្ពុជា ៦ម៉ឺនដុល្លារ ដើម្បីបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប៉ុន្តែរហូតមកដល់ពេលនេះ អត់ដែលបានជំនួយរបស់ ADB តាមការសន្យានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់បានសាកល្បង សមត្ថភាព លោកបណ្ឌិត សុខ ទូច ឱ្យស្រាវជ្រាវអំពីទំនាក់ទំនងអន្តរជាតិ ជួនសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា លោក អូន ព័ន្ធមុនីរ័ត្ន សហការជាមួយ រាជបណ្ឌិត្យសភា ដើម្បីធ្វើឱ្យការស្រាវជ្រាវផ្សាភ្ជាប់ជាមួយការអនុវត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមនុស្សចូលចិត្តស្រាវជ្រាវ និងវាយតម្លៃសភាពការណ៍។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់វាយតម្លៃចំពោះ សភាពការណ៍ ពេលទៅចរចាស្វែងរកសន្តិភាព នៅទីក្រុងបារីស។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គ្រាន់តែដើម្បីដាក់ចេញ គោលនយោបាយឈ្នះឈ្នះ សម្តេចត្រូវធ្វើការប្រមូលព័ត៌មានរហូតដល់ សម្តេចត្រូវចូលទៅពន្ធនាគារ ដើម្បីសួរទ័ពព្រៃដែលត្រូវចាប់បាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីបំផុតទើបសម្តេចរកឃើញ ៣ចំណុច ដើម្បីទាញខ្មែរក្រហមឱ្យទម្លាក់អាវុធចុះចូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាប័នស្រាវជ្រាវត្រូវតែស្រាវជ្រាវ អ្វីដែលជាភាពបន្ទាន់ ឥឡូវនេះរឿងច្រើនណាស់នៅពីមុខយើង។

* សម្តេចតេជោ បានលើកឧទាហរណ៍ ឱ្យស្រាវជ្រាវអំពីអឺរ៉ុបដោយសារតែអឺរ៉ុបពេលនេះ កំពុងមានបញ្ហាប្រឈមជាច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាប័នស្រាវជ្រាវ គួរតែធ្វើឱ្យច្បាស់ តើអ្វីដែលត្រូវចំណាយស្រាវជ្រាវ ហើយលទ្ធផលការស្រាវជ្រាវនេះ គួរតែយកជាធាតុចូលសម្រាប់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះសមិទ្ធផល នៃការបណ្តុះបណ្តាលធនធានមនុស្សរបស់រាជបណ្ឌិត្យសភា ដែលមានទាំងបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញកង្វល់ថា ដោយបូករួមទាំងបេក្ខជនបណ្ឌិតរបស់ រាជបណ្ឌិត្យសភា កម្ពុជាអាចជាប្រទេសដែលមាន បណ្ឌិតច្រើនជាងគេលើពិភពលោក បើធៀបនឹងអត្រាប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើបណ្ឌិតកម្ពុជា មានសមត្ថកិច្ចភាពគ្រប់គ្រាន់ ក្នុងការធ្វើនិក្ខេបបទដល់បេក្ខជនបណ្ឌិតឬទេ ដោយសារតែរាជបណ្ឌិត្យសភាកម្ពុជាមានបេក្ខជនបណ្ឌិតច្រើន ហើយត្រូវធ្វើឱ្យតឹងរ៉ឹង នៅពេលឡើងការពារនិក្ខេបទ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកការស្នើសុំចេញគោរមងារតែមិនមែនបិទនោះទេ គឺនឹងបើកឡើងវិញនៅពេលណាមួយ។

* សម្តេចតេជោ ហ៊ុន សែន យល់ព្រមតាមសំណើរាជបណ្ឌិត្យសភាទាំងពីរចំណុច ពាក់ព័ន្ធនឹងការបង្កាត់រុក្ខជាតិ និងទេសចរណ៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានគ្នាឯងចូលចិត្តនាំចេញទៅប្រទេសដទៃ ប៉ុន្តែប្រទេសគ្នាឯងមិនសូវធ្វើនោះទេ លើកលែងតែប្រទេសថៃ ដែលទំហំពាណិជ្ជកម្មជាមួយកម្ពុជាជាង៦ពាន់លានដុល្លារ ក្នុងនោះថៃនាំចូលកម្ពុជា៥ពាន់លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពពីពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអង្ករកម្ពុជានៅអឺរ៉ុប មិនមែនរឿង EBA នោះទេ ប៉ុន្តែជារឿងរបស់ អ៉ីតាលី និងអេស្ប៉ាញ ដែលតវ៉ាឱ្យវ៉ៃពន្ធលើអង្ករកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមិនទាន់បង់ពន្ធអង្ករកម្ពុជាក៏នាំទៅអឺរ៉ុបបាន ពេលបង់ពន្ធពេលនេះក៏នាំទៅអឺរ៉ុបបាន ដោយពេលនេះកម្ពុជានាំទៅ២៣ប្រទេសនៅអឺរ៉ុប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿង EBA ក៏មិនខុសពីអង្ករដែរ ព្រោះមុននិងក្រោយគង់តែបាត់ដដែល តែយើងនៅតែអាចលក់នៅអឺរ៉ុបបាន គ្រាន់តែចំណេញតិចជាងមុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងបង់ពន្ធនៅអឺរ៉ុបនេះ នៅឆ្នាំ២០២៥ ឬ ២០២៦ គឺយើងត្រូវតែបង់ពន្ធឱ្យអរ៉ុបជាស្វ័យប្រវត្តិ ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន។

* សម្តេចតេជោ ហ៊ុន សែន បានបកអាក្រាតគំនិតអាក្រក់របស់អឺរ៉ុប ក្នុងការបដិសេធទិញដូងប្រេងរបស់ ហ្វីលីពីន និងឥណូនេស៊ី ដោយប្រើហេតុផលមកពីកាប់ព្រៃឈើច្រើនពេកដើម្បីដាំដូងប្រេង តែការពិតអឺរ៉ុបរកឃើញរូបមន្តអ្វីម្យ៉ាងអាចផលិតដូងប្រេងបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិនៅលើពិភពលោកមានតែកម្ពុជាទេ ដែលបរទេសមកជួយហើយ ពេលដកត្រឡប់ទៅវិញ កម្ពុជានៅឈររឹងមាំដដែល ក្រៅពីកម្ពុជាដួលរំលំទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាចូល WTO មុនវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលគយអាចឡើងដល់៨០០លានដុល្លារ នៅឆ្នាំនេះ លើសពីផែនការ។ សម្តេចថ្លែងថា យើងត្រូវតែរឹងមាំដើម្បីគ្រប់គ្រងជីបចរបស់ជាតិយើង មិនត្រូវឱ្យបរទេសមកគ្រប់គ្រងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៥៦នាទីនាព្រឹកថ្ងៃដដែលនេះ។

ប្រភពពី៖ Fresh news