អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ពិធីបួងសួងសុំសេចក្តីសុខ សេចក្ដីចម្រេីន ជូនមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្តកែប ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែប

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នេះ
ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំង លោកជំទាវ បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្ដីចម្រេីន ជូនមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្តកែប ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែប ចំនួន៤ទីតាំង ១- រូបសំណាកសេះស(រង្វង់មូលសេះស) ២- រូបសំណាកមច្ឆានុ នៅបណ្តោយផ្លូវភ្លោះ ៣៣អា(33A) មុខផ្សារសេះស ៣- នៅរង្វង់មូលព្រះឥសូរដៃដប់ ខាងមុខមណ្ឌលកុមារកំព្រាខេត្តកែប និងទី៤- នៅរង្វង់មូលព្រះនរាយណ៍ ខាងមុខមន្ទីរទេសចរណ៍ខេត្តកែប។

ក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្ដីចម្រេីន នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ជាច្រេីនផងដែរ៕