អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ធំ ផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព និង បំពាក់ សំលៀកបំពាក់ ជូន ប្រជាការពារ នៅ ស្រុក កំពង់ ស្វាយ ខេត្ត កំពង់ធំ

នៅ ព្រឹក ថ្ងៃ អង្គារ៍ ១២ កើត ខែ ជេស្ឋ ឆ្នំា ជូត ពស ២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ០២ខែ មិថុនា ឆ្នាំ ២០២០ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ធំ និង ក្នុង នាម គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន ដឹកនាំ សហការី រួម ជាមួយ អាជ្ញាធរ ដែនដី និង ប៉ុស្តិ៍ រដ្ឋបាល ឃុំ បានអញ្ជេីញទៅផ្ស ព្វ ផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព និង បំពាក់ សំលៀកបំពាក់ ជូន ប្រជាការពារ ចំនួន ១២ សម្រាប់ ស្ថិតនៅ ភូមិ ព្រៃ ព្រះ ឃុំ កំពង់ ស្វាយ ស្រុក កំពង់ ស្វាយ ខេត្ត កំពង់ធំ ។
ក្នុង ឱកាស នេះ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ធំ បាន ថ្លែង អំណរគុណ ដ៍ជ្រាលជ្រៅ ជាទីបំផុត ចំពោះ បងប្អូន ប្រជាការពារ យេីង ដែល កន្លង មក ទោះ បី គ្មាន ប្រាក់ បៀវត្ស ប្រចាំ ខែ តែ បងប្អូន បាន ខិតខំ ប្រឹងប្រែង សហការ គ្នា ល្អ ចូល រួម ជា មួយ អាជ្ញាធរ ដែនដី ភូមិ ឃុំ និង ប៉ុស្តិ៍ រដ្ឋបាល ឃុំ រួម ជាមួយ ប្រជាពលរដ្ឋ ក្នុង ការ ការពារ សន្តិសុខ សុវត្ថិភាព ជូន ប្រជាពលរដ្ឋ យើង ក្នុង ពិធី អាំពាហ៍ ពិពាហ៍ ឫពិធីបុណ្យ ទាន ផ្សេងៗទៀត នៅ ក្នុង ភូមិ ឃុំ បានយ៉ាង ល្អ ប្រសេី រ ។
នៅ ក្នុង ឱកាស នេះ ផងដែរ បន្ទាប់ ពី ជម្រាប ជូន អំពី ខ្លឹមសារ គោល នយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ទាំង ៩ចំណុច រួចមក ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ក៍បានគូស បញ្ជាក់ ជូន អំពី តួនាទី ភារកិច្ច និង សិទ្ធ របស់ប្រជាការ ពារ ដែល មានចែង នៅ ក្នុង សៀវភៅ គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព របស់ រាជរដ្ឋាភិបាល តាម រយៈ ក្រសួង មហាផ្ទៃ និង បានសំណូមពរសុំឲ្យបងប្អូន ប្រជាការពារ យេីង មិន ត្រូវ ប្រេីប្រាស់ ឯកសណ្ឋាន របស់ កង កម្លាំង ប្រដាប់ អាវុធ ទាំង បី ក្នុង ពេល បំពេញ ភារកិច្ច ឡើយ ដែល នេះ ជា អំពើ ខុស ច្បាប់ ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ក៍បាន ចាត់ តាំង លោក វរសនីយ៍ ត្រី លី សុីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជា ការ ដ្ឋាន តំបន់ ប្រតិបត្តិការ សឹក រង កំពង់ធំ ផ្សព្វផ្សាយ សេចក្តី ណែនាំ របស់ ក្រសួង សុខាភិបាល ស្តីពី វិធានការ ការ ពារ ទប់ស្កាត់ ប្រឆាំង មេរោគ កូវីដ ១៩ ជូន ប្រជាពលរដ្ឋ និង ប្រជាការពារ ដែល បាន ចូលរួម ក្នុង កម្មវិធី នេះ ផងដែរ និង សូម ជូន ពរ សូម ឲ្យ បងប្អូន យើង ប្រជាពលរដ្ឋ យើង ទាំង អស់ ជៀសផុត ពី ជំងឺ រាតត្បាត ដ៍កាចសាហាវនេះ ។