អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលខេត្តកែប បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកែប

នៅព្រឹកថ្ងៃអង្គារ ៥កេីត ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២ ០ នេះ រដ្ឋបាលខេត្តកែប បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធាន ក្រុម ប្រឹក្សា ខេត្ត និងដោយមានការអញ្ចេីញរួមជាអធិបតី ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត ។
កិច្ចប្រជុំខាងលេីបានលេីយកនូវរបៀបវារ:មួយចំនួនដូចខាង៖
ទី១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃពុធ ៨កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០
ទី២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងប្រតិទិនកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិ ទី៣ ឆ្នាំទី២ សម្រាប់ រយៈពេល ដប់ពីរ(១២)ខែ គិតចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០ តទៅ
ទី៣-សេចក្ដីព្រាងរបាយការណ៍ ស្ដីពី សកម្មភាព សំខាន់ៗ ដែលបានអនុវត្តន៍ដោយគណ:អភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី១១ ដល់លេីកទី១២ របស់រដ្ឋបាលខេត្ត
ទី៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២០ និងលេីកទិសដៅអនុវត្តន៍ការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត
ទី៥- បព្ហាផ្សេងៗ៕