អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ប្រតិភូក្រសួងទេសចរណ៍ ក្នុងពិធីទទួលធុងសំរាម និងបដាអប់រំ ពីក្រុមហ៊ុន កូកា កូឡា ដើម្បីចូលរួមថែរក្សាអនាម័យ ក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន កូកា កូឡា ដែលបានយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាអនាម័យ និងសុខមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្តក្នុងខេត្តកោះកុង។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមអោយបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ចូលរួមថែរក្សាអនាម័យ ជាប្រចាំ ដើម្បីការស់នៅប្រកបដោយសុខភាពល្អ ព្រមទាំងមានសោភ័ណភាពល្អ ជាការទាក់ទាញភ្ញៀវមកសំរាក កំសាន្ត ក្នុងខេត្តរបស់យើងបន្ថែមទៀត៕