អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងអតីតយុទ្ធជននៅឃុំស្រែអំបិល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅសាលាឃុំស្រែអំបិល ស្រុកស្រែអំបិល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំស្រែអំបិល និងអតីតយុទ្ធជនចំនួន១០នាក់។ជាមួយគ្នានេះលោកជំទាវ បានប្រគល់ម៉ាស់ អាល់កុល និងជែល មួយចំនួនដល់ក្រុមប្រឹក្សាឃុំ និងចែកអំណោយគ្រឿងឧបភោគបរិភោគមួយចំនួនជូនអតីតយុទ្ធជនចំនួន១០នាក់ផងដែរ ដោយក្នុងម្នាក់ៗទទួលបាន អង្ករមួយបាវ២៥គីឡូក្រាម មីម៉ាម៉ា១កេស ទឺកបរិសុទ្ធ១កេស ត្រីខកំប៉ុង១ឡូ អាវចំនួន២ សាប៊ូក្រអូប១ដុំ និងថវិកាចំនួន៥០,០០០៛ ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៍បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយរក្សាអនាម័យជាប្រចាំដើម្បីចៀសផុតពីជម្ងឺផ្សេងៗ ជាពិសេសជម្ងឺគូវីដ-១៩ ថ្វីបើប្រទេសរបស់យើងមិនរីករាលដាលខ្លាំងដូចប្រទេសដ៍ទៃលើពិភពលោក តែយើងមនត្រូវធ្វេសប្រហែសឡើយ ត្រូវតែប្រុងប្រយ័ត្នជានិច្ច សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយការជួបជុំគ្នាច្រើនបើពុំចាំបាច់។ជាមួយគ្នានេះដែរលកជំទាវក៍ស្នើសុំអោយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ សង្កេត តាមដាននូវមនុស្សចំណូលថ្មី និងត្រូវសហការជាមួយមន្ត្រីសុខាភិបាលក្នុងការត្រួតពិនិត្យស្រាវជ្រាវអោយដឹងពីប្រភពដំណើររបស់ជនចំណូលថ្មី ងាយស្រួលកំណត់រករោគសញ្ញានៃជម្ងឺគូវីដ-១៩ ដើម្បីទប់ស្កាត់ជម្ងឺនេះចូលដល់សហគមន៍យើង។