អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ចាងងី សាធារណរដ្ឋសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ក៏​ដូចជា​បណ្តាមេដឹកនាំ នៃប្រទេសអាស៊ានដទៃទៀត បានអញ្ជើញ​ទៅដល់​សាធារណរដ្ឋ​សិង្ហបុរី ជា ទី​ដែលបណ្តា​មេដឹកនាំ នៃប្រទេសអាស៊ាន និងប្រទេសជា​ដៃគូអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំ ពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំ​កំពូលពាក់​ព័ន្ធនានា ពីថ្ងៃទ១៣ដល់ថ្ងៃទី១៥ វិច្ឆិកា។ យន្តហោះពិសេស​របស់ព្រះ​រាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅ អាកាស​យានដ្ឋាន​អន្តរជាតិ ចាងងី សាធារណរដ្ឋសឹង្ហបុរី កាលពី​វេលាម៉ោង១០និង៥៧នាទី ម៉ោង​នៅ​សាធារណ​រដ្ឋសិង្ហបុរី ត្រូវនិងម៉ោ​ង៩និង​៥៧នាទី ម៉ោងនៅព្រះ​រាជា​ណាចក្រកម្ពុជា។
វត្តមាន​​នៃការអញ្ជើញដ​ល់របស់​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់ខ្ពស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ត្រូវបាន​ការ​ធ្វើគារ​វកិច្ច​ស្វាគមន៍​យ៉ាងស្និទ្ធស្នាលរ៉ា​ក់ទាក់បំ​ផុត ពី ឯកឧត្តម ម៉ូហាម៉េត ម៉ាលីគី ប៊ីន​អូស្មាន (Mohammed Maliki Bin Osman) ទេសរដ្ឋ​មន្រ្តី​ទទួលបន្ទុក​កិច្ច​ការពារ និង​កិច្ចការ​​បរទេស​​របស់​សឹង្ហ​បុរី ឯកឧត្តម ងួន សុខវេង ឯកអគ្គ​រាជ​​​ទូត​វិសាមញ និង​ពេញ​សមត្ថភាព របស់ព្រះ​​រាជាណា​ចក្រកម្ពុជា ប្រចាំ​ប្រទេស​​សឹង្ហបុរី ព្រមទាំង​វត្តមាន​ឯកឧត្តម លោក​​ជំទាវ ជាឥស្សរជន​ជាន់​​ខ្ពស់​រដ្ឋាភិបាល​សឹង្ហបុរី និងឥស្សរជន​ការ​ទូត​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ប្រចាំប្រទេស​​សឹង្ហបុរីជា​ច្រើន​រូប។ កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ និងកិច្ចប្រ​ជុំ​កំពូល​ពាក់ព័ន្ធនានា ប្រព្រឹត្តទៅ​ក្រោមមូលបទ «ភា​ពរឹង​មាំ និងនវា​នុវត្តន៍​របស់អាស៊ាន»​។