អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតទទួលអំណោយពីសប្បុរសធម៌របស់អ្នកឧកញ៉ាទី្រភាព ក្នុងគោលដៅរួមចំណែកត្រៀមជួយដល់ប្រជាពលរដ្ឋខ្វះខាតក្នុងស្ថានភាពទប់ស្កាត់ជំងឺកូវីដ១៩

ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងសហការី នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២០ បានទទួលអំណោយសប្បុរសធម៌របស់អ្នកឧកញ៉ាពីទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដែលពិធីប្រគល់និងទទួលនេះ មានការចូលរួមពីតំណាងក្រុមហ៊ុនទ្រីភាពគ្រុបធ្វើឡើងនៅសាលាខេត្តកំពត។
អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនសាខាកាកបាទក្រហមខេត្តកំពតនាពេលនោះ រួមមានអង្ករចំនួន១០តោន មីចំនួន១០០កេះធំ ទឹកអាកុលចំនួន ១០ប៊ីដុងស្មើនឹង៣០០ លីត្រ និងថវិកាចំនួន ៤០លានរៀល ក្នុងគោលដៅ រួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់ត្រៀមបម្រុងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះនិងខ្វះខាតជីវភាព ពិសេស ក្នុងស្ថានភាពបង្ការទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩នៅក្នុងមូលដ្ឋាននៅខេត្តកំពត។
ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសំដែងការកោតសរសើរនិងថ្លែងអំណរគុណដល់សប្បុរសជនគឺឯកឧត្តម អ្នកឧកញ៉ាបណ្ឌិតទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបនិងលោកជំទាវ ឧកញ៉ាគៀន ស្រីនាងដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនដែលជាអំណោយអង្ករគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងថវិកា នាពេលនេះ។ ដែលអំណោយទាំងនេះត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននិងកំពុងត្រូវការសម្រាប់យកទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនិងខ្វះខាតជីវភាព នៅមូលដ្ឋាននានាក្នុងខេត្ត។ ដែលសព្វថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូច រដ្ឋបាលខេត្តកំពត បាននិងកំពុងមមារញឹកចុះនាំយកអំណោយរបស់សប្បុរសជនដើម្បីចែកជូនដល់ដៃប្រជាពលរដ្ឋខ្វះខាតដោយមិនប្រកាន់និន្នាការពណ៌សម្បុរពូជសាសន៍ក្នុងខេត្តជាបន្តបន្ទាប់។ ឯកឧត្តមប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានចាត់ទុកអំណោយអង្ករ គ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខាវេជ្ជសាស្ត្រនិងថវិកានាឲពេលនេះគឺពិតជាសំខាន់ ដែលបានរួមចំណែកដល់សកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហមខេត្តក៏ដូចជារដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ដើម្បីជាតម្រូវការដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកល ពិភពលោក ក៏ដូចរាជរដ្ឋាភិបាលកម្ពុជាយើង បាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយការលំបាកនេះ។