អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានស្ដីអំពី”វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច”

សំរាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានស្ដីអំពី”វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច” នៅទីស្តីការគណៈរដ្ឋមន្ត្រី
ដែលមានវាគ្មិនអញ្ចើញចូលរួម៖
ឯកឧត្ដម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
ឯកឧត្ដម ឈួរ រស្មីឬទ្ធី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច
ឯកឧត្ដម ប៉ែន ចន្ទសុខរិន្ទ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ
ឯកឧត្ដម ខៀវ គឹមហេង ទីប្រឹក្សាក្រសួង និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា