អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អភិបាលខេត្តប៉ៃលិន ប្រគល់សម្ភារៈបង្កានិងទប់ស្កាត់ ជម្ងឺកូវីត១៩ ដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត

ប៉ៃលិន៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាល និងប្រគល់សម្ភារៈបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ សម្រាប់គ្រូពេទ្យជួរមុខ នៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ក្នុងខេត្តប៉ៃលិន ដើម្បីចូលរួម អនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នូវ វិធាន ការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍កោតសរសើរចំពោះក្រុមគ្រូពេទ្យ ជំនាញដែលបានខិតខំ បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដាន សុខភាពជូនប្រជាពលរដ្ឋ ព្រម ទាំង បានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួម សហការ គ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពី ក្រៅ ប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមអភិបាលខេត្ត ក៍បានបង្ហាញទឹកចិត្តរំភើបរីករាយបន្ទាប់ពីបានសង្កេតឃើញថា បងប្អូន ប្រជា ពលរដ្ឋ ពិសេសប្រជាពលករ ដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និង ក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាពខ្លួនឯងផង និងចូលរួមបញ្ចៀសការឆ្លងជំងឺកូវីដ១៩ ជាយថា ហេតុ ណាមួយដល់អ្នកដទៃ ហើយឯកឧត្តមបានចាត់ទុកការចូលរួមសហការគ្នានេះ ថាផ្នែកមួយដ៏សំខាន់នៃការទប់ ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោកផងដែរ។
នៅក្នុងឱកាសនោះដែល លោកអនុបណ្ឌិត ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្ត ក៍បានអំពាវ នាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ មានផ្ទុកមេរោគកូវីដ១៩ សូមអញ្ជើញមកធ្វើតេស្តនៅ មន្ទីរ ពេទ្យ បង្អែកខេត្ត ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋ និងប្រជាពលករ ដែលបានវិលត្រឡប់មកពីក្រៅ ប្រទេសវិញ សូមស្តាប់តាមការណែនាំ និងសារអប់រំសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការ រីករាលដាលជម្ងឺកូវីដ-១៩។
សូមបញ្ជាក់ថា៖ សម្ភារៈបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ដែលឯកឧត្តម ផាន់ ចាន់ធុល ប្រគល់ជូនដល់ មន្ទីរ ពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្ត ទទួលបានម៉ាស់ ចំនួន ១០០០ម៉ាស់ និងមណ្ឌលសុខភាព ទាំង ០៦ក្នុងខេត្ត ដោយមណ្ឌលសុខភាពនីមួយៗ ទទួលបាន ម៉ាស់ ចំនួន ២០០ម៉ាស់ ជេលលាងសម្អាតដៃ ចំនួន ០៥ដប និងប្រដាប់វាស់កំដៅ ចំនួន ០១ (បាញ់កំដៅ)។