កំពង់ឆ្នាំង៖អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់
ឆ្នាំង សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះ ត្រូវបានលោកជំទាវ កែច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ តុង ណារីសមាជិកក្រុមប្រឹក្សាខេត្ត និង លោកថោង ចំរើនប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិ
សម្បទាខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋនៅឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដោយសារជំងឺកូវីដ ធ្វើអោយប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះ
ខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានផ្តល់អំណោយ ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ជាគ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូននាពេលនេះមានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ សាប៊ូ២ដុំ និង ថវិកា១ម៉ឺនរៀល ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក
ជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជ រដ្ឋាភិបាលដែលជានិច្ចកាលតែងតែបានខ្វាយខ្វល់យកចិត្តទុកដាក់គិតគូអំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ។
លោកជំទាវតំណាងរាស្រ្តបញ្ជាក់ថាបច្ចុប្បន្ននេះដោយសារនៅលើសាកល
លោកជួបបញ្ហាជំងឺកូវីដ១៩នោះ ប្រមុខរាជរដ្ឋាភិបាលបានដាក់វិធានការយ៉ាងម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ធ្វើយ៉ាងណាកុំអោយជំងឺកូវីដ១៩នេះផ្ទុះឡើងនិងរីករាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា ។
លោកជំទាវកែ ច័ន្ទមុនី បានក្រើនរំលឹក ដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាល់នៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត ធ្វើយ៉ាងណាអោយនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និង សហគមន៍ គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ។
លោកជំទាវ បានអោយដឹងទៀតថា មេរោគ COVID-19 គឺជាមេរោគដ៍កាចសាហាវមួយ ប៉ុន្តែមេរោគនេះយើងអាចទប់ស្កាត់បាន ដូចនេះសូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬ ជេលសម្លាប់មេរោគផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់ទេនោះ។