អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបាន កំពុងតែ បន្តជួបសម្របសម្រួល ដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និង សំណូម ពរ ជូនបងប្អូនប្រជាពលរដ្ឋ

នាព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបាន កំពុងតែ បន្តជួបសម្របសម្រួល ដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និង សំណូម ពរ ជូនបងប្អូនប្រជាពលរដ្ឋ ដែល មក ពី បណ្ដា ស្រុក ក្រុង ក្នុង ខេត្ត ពោធិ៍សាត់ ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរាទីទ័លខ្លាំង គ្រួសារក្រីក្រខ្វះខាតពិតប្រាកដ នៅវេទិកាសាលាខេត្ត។
សូម បញ្ជាក់ ថា ការ ដោះស្រាយទុក្ខកង្វល់ជូនបងប្អូនប្រជាពលរ ដ្ឋ នេះ គឺ ចំនួន២លើកក្នុងមួយសប្តាហ៍ ជាការដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយ តែងតែទទួលបានលទ្ធផលគ្រប់ភាគី គឺគ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់នោះឡើយ។ ការដោះស្រាយរបស់ឯកឧត្តម ដោយ ផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រោះថា បងប្អូនដែលមកពឹងពាក់និងឲ្យជួយដោះស្រាយនោះគឺ ប្រៀបបានដូចជាឱពុក ជាម្តាយ ជាបងប្អូនក្នុងមហាគ្រួសារតែមួយ មិនធ្វើអ្វីដែលនាំឲ្យពួកគាត់មានការថ្នាំងថ្នាក់ឡើយ៕