អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តមអ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ និង លើកទិសដៅការងារឆ្នាំ ២០២០របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបានធ្វើពិធីបិទ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ បន្ទាប់ពីបានដំណើរការអស់រយះពេលមួយថ្ងៃកន្លះ ។

ពិធីបិទសន្និបាតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាពេលនេះប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឃន៍ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ
មូលដ្ឋានខេត្តកំពង់ឆ្នាំង ។