នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសមអមអរសាទរឆ្នាំថ្មី ឆ្នាំសាកល២០២២ និងសុំអនុសាសន៍ណែនាំ សម្រាប់ការអនុវត្តការងារបន្ដ ក្នុងការបំពេញបេសកកម្មបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន។