ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តមប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា សរុបចំនួន១០៨គ្រួសារ នៅឃុំម្លូព្រៃមួយ
ចំនួន៤៥គ្រួសារ, ឃុំម្លូព្រៃពីរចំនួន៣០គ្រួសារ, ឃុំសង្កែពីរចំនួន៣៣គ្រួសារ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច “ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ឯកឧត្តម ក៏បានណែនាំឲ្យថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលផ្តល់ជូននាឱកាសនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល។
– ក្នុងនោះគ្រួសារអាទិភាពចំនួន១០គ្រួសារទទួលបានបន្ថែមនូវ៖ សារុង១, ភួយ១, ក្រមា១, មុង១ និងថវិកា ២០០,០០០រៀល។
– ប្រគេនព្រះសង្ឃ៖ អង្ករ២បេ, មី២កេស, ត្រីខ២យួរ, ទឹកសុទ្ធ២កេេះ, ទឹកផ្លែ
ឈើ២កេេះ, ថវិកា ២០០,០០០រៀល និងយាយជីតាជី០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល៕