នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ តំណាងអោយឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត បន្តចុះពិនិត្យការអនុវត្តលេីករណីរំលោភដីប្រឡារដ្ឋ របស់បុគ្គលឯកជនមួយកន្លែង ស្ថិតនៅសង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។
ក្រោយពីមានចំណាត់ការភ្លាមៗរបស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង ប្រជាពលរដ្ឋបានសម្តែងនូវការអរគុណចំពោះឯកឧត្តម និងក្រុមការងារក្នុងដំណោះស្រាយយុទ្ធសាស្ត្រឈ្នះឈ្នះរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ជាពិសេសបានអនុវត្តតាមនិតិវិធីច្បាប់ទៅលេីបគ្គលណាដែលរំលោភបំពានលេីទ្រព្យសម្បត្តិរបស់រដ្ឋ។