អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ឡៃ ហុក សមាជិកក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរបើប្រជាពលរដ្ឋមានបញ្ហាអាជ្ញាធរត្រូវដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា

(កំពង់ធំ)៖ឯកឧត្តម ឡៃ ហុក បានជំរុញដល់អាជ្ញាធរបើប្រជាពលរដ្ឋមានបញ្ហាអាជ្ញាធរត្រូវដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា
ឯឧត្តមបានថ្លែងយ៉ាងដូច្នេះក្នងពិធីដំណើរការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋក្នុងស្រុកស្ទោងដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ នៅសាលាស្រុកស្ទោងដែលមានការចូលរួមពីលោក
លោកស្រី អភិបាល អភិបាលរងស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធានការិយាល័យជំវិញស្រុក លោកប្រធានកងកម្លាំងទាំងបី ព្រមទាំងលោក លោកស្រីមេឃុំទាំងដប់បីក្នុងស្រុកស្ទោង។ ឯកឧត្តម ឡៃ ហុក បានលើកឡើងថា ” បើប្រជាពលរដ្ឋមានបញ្ហា អាជ្ញាធរត្រូវដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា” ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា បញ្ហាដែលពលរដ្ឋបានលើកឡើងប្រាកដជាកើតមានពិត ប៉ុន្តែ យើងត្រូវសិក្សានិងដោះស្រាយយថាតើពិតកម្រិតណា?ឯកឧត្តមបន្តថា បញ្ហាខ្លះកើតឡើងដោយសាររការរំលោភផលប្រយោជន៍បុគ្គល ឬផលប្រយោជន៍សាធារណៈដែលទាមទារអោយយើងថ្លឹងថ្លែង ដោះស្រាយដោយប្រយ័ត្នប្រយែងនិងស្មើភាពបើពុំដូចនេះទេវាអាចអោយកើតមានបាតុភាពផ្សេងៗកើតមានឡើង។ឯកឧត្តមបន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវសេវាតម្រូវការ ប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយា រួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រី ហើយនឹងប្រាកដជាទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ជាក់ជាមិនខាន។ មន្ត្រីទាំងអស់គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែក ដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។ម៉្យាងវិញទៀត ត្រូវចុលរួមលុបបំបាត់ទាំងស្រុង នូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ និងពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីតម្លៃ នៃការខិតខំប្រឹងប្រែងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ឡៃ ហុក បានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោងដែលបានដោះស្រាយបញ្ហាជូនពលរដ្ឋបានជោគជ័យកន្លងមកហើយអោយបន្តអនុវត្តកិច្ចការនេះបន្តទៀត និងត្រូវផ្សព្វផ្សាយបន្តទៀតដល់ពលរដ្ឋអោយប្រុងប្រយ័ត្តចំពោះមេរោគ covid-១៩ និងជំងឺគ្រុនឈាមដែលកំពុងកើតមានក្នុព្រះរាជាណាចក្រកម្ពុជាយើង។