អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចការស្នូលរបស់អង្គភាព

កិច្ចការស្នូលរបស់អង្គភាពផ្តោតជាពិសេស លើកិច្ចការសំខាន់ៗចំនួន៣ គឺ៖

ទី១.កិច្ចការផ្ទៃក្នុង៖ ពិនិត្យតាមដានរាល់ការផ្សព្វផ្សាយព័ត៌មាន​ចងក្រងបណ្តាញអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលទូទាំងប្រទេស។ ផ្តល់ការគាំទ្រនិងប្រឹក្សាព្រមទាំងបណ្តុះបណ្តាលបំប៉នបន្ថែមដល់សមាជិកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមន្ត្រីនាំពាក្យថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងចែករំលែកព័ត៌មានដើម្បីដាក់វិធានការ​ឆ្លើយ​តបប្រកបដោយប្រសិទ្ធភាព ។

ទី២.ទំនាក់ទំនងសារព័ត៌មាន៖​ បន្ថែមលើការឆ្លើយតបចំពោះតម្រូវការរបស់អ្នកសារព័ត៌មានក្នុងនាមជាប្រភពផ្លូវការរបស់រាជរដ្ឋាភិបាលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលតែងតែធ្វើបច្ចុប្បន្នភាពជាប្រចាំនិងជាទៀង​ទាត់ជូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីគោលនយោបាយ  ភារកិច្ច សកម្មភាព និងជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន។  ជាក់ស្តែង បន្ថែមលើការធ្វើបច្ចុប្បន្នភាពតាមរយៈសេចក្តីប្រកាសព័ត៌មាន កិច្ចពិភាក្សាតុមូល កិច្ចសម្ភាស៍ដោយផ្ទាល់និងតាមរយៈសំណេរ បទវិចារណកថា​ និងបទអន្តរាគមន៍ជាច្រើន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំជាទៀតទាត់រាងរាល់បីខែម្តងនូវ “វេទិកាអ្នកសារព័ត៌មាន” ដើម្បីធ្វើបច្ចុប្បន្នភាពជូនអ្នកសារព័ត៌មាននូវជោគជ័យនានាដែលរាជរដ្ឋាភិបាលសម្រេចបាន កន្លងមក ទាំងកិច្ចការក្នុងប្រទេសនិងកិច្ចការលើឆាកអន្តរជាតិ ។

ទី៣.ទំនាក់ទំនងសាធារណៈ៖ តាមរបណ្តាញសង្គម និងគេហទំព័រ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តែងតែផ្តល់នូវព័ត៌ពិតនិងផ្លូវការជូនប្រជាពលរដ្ឋ អំពីគោលនយោបាយ ភារកិច្ច សកម្មភាព និងភាពជោគជ័យរបស់រាជរដ្ឋាភិបាល ព្រមទាំងស្រាយបំភ្លឺរាល់មន្ទិលរបស់ប្រជាពលរដ្ឋ និងសាធារណៈមតិនៅពេលដែលមានព័ត៌មានក្លែងក្លាយ។