អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សម្តេចធិបតី បានគូសរំលេចថា ទោះបីជាយើងបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅឆ្នាំ២០២៤ ប៉ុន្តែរាជរដ្ឋាភិបាលបានជម្នះ និងអនុវត្តប្រកបដោយផ្លែផ្កានូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រួមទាំង កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង ៥

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា ទោះបីជាយើងបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅឆ្នាំ២០២៤ ទាំងក្នុងនិងក្រៅប្រទេស ដូចជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមជ្រុលនិយមតាមរយៈបដិវត្តន៍ពណ៌ ក៏ដូចជាការវិវត្តដ៏ស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍តំបន់ និងអន្តរជាតិយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានជម្នះ និងអនុវត្តប្រកបដោយផ្លែផ្កានូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រួមទាំង កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង ៥ ក៏ដូចជាបណ្តាការដ្ឋានកែទម្រង់នានាដោយបន្តរក្សាបាននូវស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។