អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដោយមានការនិមន្តជាព្រះគណៈអធិបតីពី ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខា ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីសមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណជាង ២០០អង្គ/នាក់៕

ឯកឧត្តម ប៉ែន បូណា ផ្តល់គន្លឹះមួយចំនួនសម្រាប់ពិចារណាមុននឹងជឿលើព័ត៌មានណាមួយ

ក្នុងគោលបំណងទប់ស្កាត់និងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយដែលកំពុងបំពុលសង្គម ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្តល់គន្លឹះមួយចំនួនដល់យុវជនក៏ដូចជាមហាជនទូទៅសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណាមុននឹងជឿព័ត៌មានណាមួយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកត់សម្គាល់ថា សព្វថ្ងៃនេះមានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិតជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលធ្វើឱ្យប្រជាពលរដ្ឋឬយុវជនមួយចំនួនភាន់ច្រឡំ។ ដូច្នេះ ជាការចាំបាច់ណាស់ដែលប្រជាពលរដ្ឋ ឬយុវជនត្រូវមានមូលដ្ឋានក្នុងការពិចារណាឬផ្ទៀងផ្ទាត់ដើម្បីឱ្យដឹងថាព័ត៌មានណាពិត ឬក្លែងក្លាយ។

(បាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤)៕