អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតគំនិតផ្តួចផ្តើមពីរទៀត ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតគំនិតផ្តួចផ្តើមពីរទៀត ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាននោះគឺទី១. ប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនទាំង៤ (CLV-DTA) រៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ និងទី២. គឺប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឦសានឱ្យបានចប់សព្វគ្រប់នៅចុងឆ្នាំ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥។ សម្តេចធិបតី ក៏បានណែនាំឱ្យគ្រប់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយអំពីតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ (CLV-DTA) ឱ្យបានទូលំទូលាយជូនសិស្ស និស្សិត និងប្រជាពលរដ្ឋ៕