វីដេអូ
ឯកឧត្តម ប៉ែន បូណា៖ ដំណោះស្រាយបញ្ហាដីធ្លី គឺជាសមិទ្ធផលធំធេងមួយរបស់រាជរដ្ឋាភិបាល។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំបំពេញការងារ ដើម្បីកាត់បន្ថយវិវាទដីធ្លីដើម្បីផ្តល់សុវត្ថិភាពផ្លូវច្បាប់និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ឈានទៅការកសាងសង្គមកម្ពុជា ជាភូមិឋានសុខសាន្ត៕
ឯកឧត្តម ប៉ែន បូណា៖ ការចូលរួមបរិច្ចាគប្រាក់ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បង្ហាញពីសាមគ្គីភាពនៃមហាគ្រួសារខ្មែរ ដោយមានការជឿជាក់ និងគាំទ្រយ៉ាងមុះមុតមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ មានពលរដ្ឋជិត១លាននាក់បានបរិច្ឆាគក្នុងមូលនិធិនេះ ដោយទទួលបានថវិកាសរុបជាង ២៧ លានដុល្លារសហរដ្ឋអាម៉េរិក។
ឯកឧត្តម ប៉ែន បូណា៖ ដំណើរទស្សនកិច្ចព្រំដែនទិសឦសាន ទទួលបានជោគជ័យធំធេង នៅត្រង់ថា ប្រជាពលរដ្ឋបានយល់ច្បាស់ ស្រលះក្នុងចិត្ត អំពីរឿងព្រំដែន។
ឯកឧត្តម ប៉ែន បូណា៖ ក្រៅពីរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាស្នាដៃដ៏ធំធេងមួយទៀតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វៀងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងជាបន្តបន្ទាប់។
ឯកឧត្តម ប៉ែន បូណា៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាចំណុចសំខាន់ និងជាគ្រឹះនៃអ្វីៗទាំងអស់គ្រប់បែបយ៉ាង។
ឯកឧត្តម ប៉ែន បូណា៖ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីគាំពារប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ដោយធ្វើយ៉ាងណាឱ្យពួកគេទទួលបានផលប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ប៉ែន បូណា៖ យុទ្ធសាស្ត្របញ្ចកោណ មានគោលដៅប្រកបដោយមហិច្ឆតា គឺឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ប្រជាពលរដ្ឋត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរុញច្រាននាវាកម្ពុជាឆ្ពោះទៅដល់ត្រើយក្នុងរយៈពេល២៥ឆ្នាំខាងមុខ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិ គឺជាឆ្មាំឈរការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងគ្រប់ពេលវេលា ជាពិសេសក្នុងពេលបុណ្យជាតិធំៗ។ ក្នុងពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកកម្មករ បានដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក កងកម្លាំងសមត្ថកិច្ចនគរបាលឯណេះវិញ កាន់តែមមាញឹកខ្លាំង ហើយគុណតម្លៃដ៏ធំធេងនេះ មិនត្រូវមើលរំលងឡើយ។ ដូច្នេះ គុណតម្លៃទាំងអស់នេះ គួតែត្រូវបានផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាប។
ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសជាមួយ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តល់បាឋកថា ចែករំលែកបទពិសោធលើប្រធានបទ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ និងភូមិសាស្ត្រនយោបាយ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា អាជ្ញាធរយើងធ្វើការងារល្អៗច្រើនណាស់ដើម្បីបម្រើប្រជាពលរដ្ឋ តែច្រើនតែភ្លេចផ្សព្វផ្សាយបែបបុរេសកម្ម។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
ទស្សនាវីដេអូ៖ ដំណើរទស្សនកិច្ចលើកទី៧ នៅតាមបណ្តោយព្រំដែនភូមិភាគឦសានថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ប្រកបដោយភាពរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ។
ទស្សនាវីដេអូ៖ ឯកឧត្តម ប៉ែន បូណា ពន្យល់អំពីសារសំខាន់នៃការងារបុរេសកម្មដើម្បីមានប្រៀបលើការងារព័ត៌មាននិងសាធារណៈមតិ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាលាភូមិន្ទរដ្ឋបាល (ERA) នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
ទស្សនាវីដេអូ៖ ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង»។ ឯកឧត្តម គូសរំលេចថា ប្រទេសយើងឆ្លងកាត់អតីតកាលដ៏មហាជូរចត់ រន្ធត់តក់ស្លុត គ្រប់គ្រាន់ហើយ ដូច្នេះ យើងមិនចង់ឃើញកូនចៅយើង ដែលកើតក្រោយសម័យសង្គ្រាម ជួបរស់ជាតិជីវិតដូចពួកយើងឡើយ។
ទស្សនាវីដេអូ៖ លោកយាយ ជួប គួរ វ័យ៨៤ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង បានបង្ហាញក្តីរីករាយជាខ្លាំង ដែលបានមកមើលឃើញព្រំដែនផ្ទាល់ភ្នែក ទោះមានជំងឺប្រចាំកាយយ៉ាងណាក្តី។ លោកយាយកាន់តែជឿជាក់ ចំពោះការបោះបង្គោលព្រំដែនប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់របស់រាជរដ្ឋាភិបាល។
ទស្សនាវីដេអូ៖ លោកយាយវ័យ ៧២ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បង្ហាញក្តីរំភើបរីករាយ និងគ្មានការនឿយហត់ នៅពេលបានអញ្ជើញចុះមកទស្សនកិច្ចតំបន់ព្រំដែនដោយផ្ទាល់ជាមួយក្រុមគ្រួសារ។ លោកយាយ បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំជឿការឃោសនាអកុសលរបស់ក្រុមជនអគតិមួយចំនួន និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលយើង។
ទស្សនាវីដេអូ៖ កញ្ញា ស្រេង ធួក មកពីខេត្តព្រះសីហនុ បានអះអាងថា នៅពេលបានចុះមកដល់ផ្ទាល់តំបន់ព្រំដែន គឺមិនដូចពាក្យគេចោទតាមបណ្តាញសង្គម មានការរំកិលព្រំដែននោះឡើយ។ តាមរយៈការមកទស្សនកិច្ចផ្ទាល់នាពេលនេះ គឺបានស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើន ពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងព្រំដែនប្រកបដោយភាពរឹងមាំ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទស្សនាវីដេអូ៖ លោក សាំង ឡេង មកពីខេត្តកំពង់ឆ្នាំង លើកឡើងថា បង្គោលព្រំដែនមិនមានការរំកិលទៅណានោះទេ គឺនៅកន្លែងដដែល ហើយរឹងមាំថែមទៀត។ ការបញ្ជាក់របស់លោក សាំង ឡេង ធ្វើឡើងនៅក្នុងឱកាសនៃការអញ្ជើញចូលរួមដំណើរទស្សនកិច្ចលើកទី៧ ទៅកាន់ព្រំដែនខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី កាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤។
ទស្សនាវីដេអូ៖ លោក យី សុខុម មកពីរាជធានីភ្នំពេញ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការកសាងបង្គោលព្រំដែនរឹងមាំ និងការអភិវឌ្ឍនៅតាមព្រំដែន ដែលគ្មានប្រទេសណាអាចមករំលោភបំពានបានឡើយ។ ការបញ្ជាក់របស់លោកធ្វើឡើងនៅក្នុងឱកាសនៃការអញ្ជើញចូលរួមដំណើរទស្សនកិច្ចលើកទី៧ ទៅកាន់ព្រំដែនខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
ទស្សនាវីដេអូ៖ និស្សិតឆ្នាំទី៣សាកលវិទ្យាល័យភូមិន្ទកសិកម្ម មិននឹកស្មានដល់ថា តំបន់ព្រំដែនបានអភិវឌ្ឍន៍ មានហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរតាមក្រវាត់ព្រំដែនយ៉ាងវែងដូច្នេះឡើយ។ ពីដំបូងយុវជន សុង ស៊ាង មានមន្ទិលសង្ស័យថា តំបន់ព្រំដែនត្រូវបានគេរំលោភបំពាន ប៉ុន្តែពេលចុះមកមើលផ្ទាល់មន្ទិលសង្ស័យទាំងឡាយ ត្រូវបានជំរះទាំងស្រុង។
ទស្សនាវីដេអូ៖ លោកយាយ គឹម គឹមឡេង បានបញ្ជាក់ថា ពេលឃើញផ្ទាល់ភ្នែកមិនដូចលឺពាក្យគេនិយាយតាមបណ្តាញសង្គម ដែលថា មានការរំកិលព្រំដែនចូលទឹកដីកម្ពុជា។ លោកយាយ ក៏បានកោតសរសើរចំពោះការរៀបចំឲ្យមានដំណើរទស្សនកិច្ចទៅកាន់តំបន់ភូមិភាគឦសាន ដើម្បីបានទស្សនាដោយផ្ទាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបោះបង្គោលព្រំដែននៅពេលនេះ។
ទស្សនាវីដេអូ៖ លោក ប្រាក់ សាមឿន ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា កុំជឿតាមការញុះញង់របស់បក្សប្រឆាំងមួយក្តាប់តូច ដែលបានចោទថា កម្ពុជាបាត់បង់ទឹកដីទៅប្រទេសជិតខាង។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ មកមើលផ្ទាល់ ដើម្បីបានស្វែងយល់ជាក់ស្ដែង ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។
សូមទស្សនាវីដេអូ៖ ដំណើរទស្សនកិច្ចលើកទី៦ នៅតាមបណ្តោយព្រំដែនភូមិភាគឦសាន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ រីករាយ និងប្រកបដោយមោទនភាព ចំពោះរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិបានយ៉ាងរឹងមាំ។
សូមទស្សនាវីដេអូ៖ …………………………..
សូមទស្សនាវីដេអូ៖ …………………………..
សូមទស្សនាវីដេអូ៖ …………………………..
សូមទស្សនាវីដេអូ៖ …………………………..
សូមទស្សនាវីដេអូ៖ …………………………..
សូមទស្សនាវីដេអូ៖ …………………………..
សូមទស្សនាវីដេអូ៖ ……………………………….
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការងារបុរេសកម្មរបស់យើងជាអ្នកនាំពាក្យ និងអាជ្ញាធរ គឺផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការងារដែលយើងបានធ្វើឱ្យប្រជាពលរដ្ឋបានដឹង និងបានយល់ច្បាស់ ដើម្បីកុំឱ្យប្រជាពលរដ្ឋចាញ់បោកការឃោសនាភូតកុហកនានា។ ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤៕
សូមទស្សនាវីដេអូ៖ ……………………………….
សូមទស្សនាវីដេអូ៖ ……………………………….
សូមទស្សនាវីដេអូ៖ ……………………………….
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា សមិទ្ធផលដែលយើងមានសព្វថ្ងៃមានទំហំធំធេងណាស់ សម្រាប់ប្រទេសដ៏កំសត់របស់យើង។ ដូច្នេះ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើផលប្រយោជន៍បរទេស គឺជាតួនាទីរបស់យើងទាំងអស់គ្នាដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤៕
សូមទស្សនាវីដេអូ៖ ……………………………….
សូមទស្សនាវីដេអូ៖ ……………………………….
ទស្សនាវីដេអូ៖ កិច្ចសន្ទនាជាមួយអ្នកនាំពាក្យ ស្តីពីស្ថានភាពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងវិធានការច្បាប់ទៅលើអ្នកប៉ុនប៉ងផ្តួលរំរាជរដ្ឋាភិបាល អ្នកជេប្រមាថគេ និងអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់មួលបង្កាច់។
ទស្សនាវីដេអូ៖ ប្រជាពលរដ្ឋជាង ២០០ នាក់ បានបញ្ចប់ដំណើរទស្សនកិច្ចខ្សែក្រវាត់ព្រំដែនជើងទី៤នៅភាគឦសានក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង កាលពីចុងសប្តាហ៍មុននេះដោយជោគជ័យ។ ពួកគេមានភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឈប់ជឿលើការឃោសនាភូតកុហកទៀតហើយ។
ពាក្យថា «សម្តេចពុក» គឺជាការផ្តល់នូវការគោរពដឹងគុណរបស់ប្រជាពលរដ្ឋខ្មែរចំពោះសម្តេចតេជោ។
សម្តេចតេជោ គឺជាអ្នកដែលបានលះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុសន្តិភាព និងការផ្សះផ្សារបង្រួបបង្រួមជាតិនៅកម្ពុជា។
ឯកឧត្តម ប៉ែន បូណា៖ គ្មានអ្នកណាបានលះបង់ធំធេងដើម្បីបុព្វហេតុសិទ្ធិមនុស្សប្រៀបស្មើនឹងសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរបស់សម្តេចឡើយ។
ឯកឧត្តម ប៉ែន បូណា៖ សម្តេចតេជោ គឺជាមេដឹកនាំដ៏ខ្លាំងពូកែនិងដ៏កម្ររបស់កម្ពុជានាចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១ នេះ។
ឯកឧត្តម ប៉ែន បូណា៖ សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» បញ្ជាក់ពីគុណតម្លៃដ៏ធំធេងរបស់សម្តេចតេជោ និងជាឯកសារកត់ត្រាអំពីឧបាយកលដ៏ខ្មៅកខ្វក់របស់ក្រុមអ្នកនយោបាយដែលជ្រកក្រោមស្លាកប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រតិកម្មទៅនឹងការបង្កើតព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃ របស់ទណ្ឌិត សម រង្ស៊ី និង អ៊ុំ សំអាន ដែលធ្លាប់ជាប់ពន្ធនាគារដោយសារការនិយាយមិនពិតរឿងព្រំដែន និងធ្លាប់បានសុំទោសសម្តេចតេជោអំពីកំហុសរបស់ខ្លួន។ តែជនជ្រុលនិយមទាំងនេះ នៅតែបន្តនិយាយភូតកុហកមិនឈប់ឈរ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់អំពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ជាតិនិងអន្តរជាតិក្នុងប្រទេដដែលប្រកាន់ប្រជាធិបតេយ្យនិងនីតិរដ្ឋអនុវត្តនៅទូទាំងពិភពលោក។
ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានចូលរួមបរិច្ចាគក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដូចទឹកបាក់ទំនប់ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបែជាចោទប្រកាន់រាជរដ្ឋាភិបាលថា អស់ថវិកា ទើបរៃអង្គាស់ពីប្រជាពលរដ្ឋ។ ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការចោទប្រកាន់បែបនេះ គេធ្លាប់លឺជាច្រើនទសវត្សរ៍មកហើយ ដែលគ្រាន់តែជាពាក្យបោកប្រាស់ដដែលៗតែប៉ុណ្ណោះ។ ឯកឧត្តមបញ្ជាក់ថា ការបង្កើតមូលនិធិនេះធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបានបង្ហាញពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល។
ការផ្សាយពិសេស៖ សមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដោយផ្តោតលើការកសាងមូលធនមនុស្សជាមុំទី១ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ដូច្នេះ យុវជនត្រូវត្រៀមខ្លួនដើម្បីចូលរួមចំណែកដើម្បីសម្រេចគោលដៅនេះ។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ប្រកបដោយភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងទទួលបានការគាំទ្រ ការកោតសរសើរពីសំណាក់ដៃគូអន្តរជាតិ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
សមណនិស្សិត និងនិស្សិត ដែលបានចូលស្តាប់បាឋកថានេះបានទទួលចំណេះដឹងថ្មីៗអំពីគោលនយោបាយជាតិដើម្បីជាមូលដ្ឋានគំនិតក្នុងការត្រៀមខ្លួនក្លាយជាមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល៕
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា ក្នុងនាមយើងជាមន្ត្រី និងអ្នកនាំពាក្យ គឺយើងត្រូវធ្វើការធ្ងន់ដើម្បីបញ្ជ្រាបព័ត៌មានពិតដល់ប្រជាពលរដ្ឋផង និងទប់ទល់ជាមួយព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាផង។ ដូច្នេះ មន្ត្រីយើងត្រូវធ្វើការធ្ងន់ និងលះបង់ខ្ពស់ ដោយមិនត្រូវនៅស្ងៀមឡើយ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» នៅរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤៕
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា ប្រជាពលរដ្ឋយើងអាចងាយជឿលើព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លើសបំភ្លៃ ប្រសិនបើយើងមិនបានធ្វើការងារបុរេសកម្មដើម្បីផ្សព្វផ្សាយឱ្យពួកគាត់បានយល់ដឹងច្បាស់អំពីសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលបានសាងឡើងសម្រាប់ជាផលប្រយោជន៍របស់ពួកគាត់។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» នៅរដ្ឋបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤៕
ចំណុចទាំងនេះជាធាតុចាំបាច់ដើម្បីក្លាយជាមូលធនមនុស្សស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
His Excellency Pen Bona noticed the religious harmony as he observed many Khmer Muslim students studying at a Buddhist university
ការជំរុញលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចុះធ្វើបាឋាកថា នៅចំពោះមុខសមណនិស្សិត និងនិស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាត់ដំបង កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងគោលបំណងទប់ស្កាត់និងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយដែលកំពុងបំពុលសង្គម ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្តល់គន្លឹះមួយចំនួនដល់យុវជនក៏ដូចជាមហាជនទូទៅសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណាមុននឹងជឿព័ត៌មានណាមួយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកត់សម្គាល់ថា សព្វថ្ងៃនេះមានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិតជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលធ្វើឱ្យប្រជាពលរដ្ឋឬយុវជនមួយចំនួនភាន់ច្រឡំ។ ដូច្នេះ ជាការចាំបាច់ណាស់ដែលប្រជាពលរដ្ឋ ឬយុវជនត្រូវមានមូលដ្ឋានក្នុងការពិចារណាឬផ្ទៀងផ្ទាត់ដើម្បីឱ្យដឹងថាព័ត៌មានណាពិត ឬក្លែងក្លាយ។
(បាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤)៕
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថារាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំប្រទេសឈានទៅសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។ នោះគឺចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាគណៈអធិបតី និងជាវាគ្មិននៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕
ឯកឧត្តម ប៉ែន បូណា៖ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ»។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤៕
ឯកឧត្តម ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្តយុវជនឱ្យចាប់យកឱកាសអំណោយផលរបស់ប្រទេសជាតិដោយខិតខំរៀនសូត្រយកចំណេះជំនាញដើម្បីក្លាយជាមូលធនមនុស្សស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបញ្ជាក់ថា ឪពុកម្តាយ និងរាជរដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួល និងបើកឱកាសឱ្យយើងបានរៀនសូត្រ។ ការលើកឡើងបែបនេះបានធ្វើឡើងក្នុងបាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ត្រូវចេះចាប់យកឱកាសដ៏អំណោយផលនេះ កុំទម្រន់ កុំខ្ជិល ឬ Drama ច្រើនពេក ហើយត្រូវខិតខំរៀនសូត្រ ចាប់យកជំនាញវិជ្ជាជីវៈមួយឱ្យច្បាស់ ឱ្យខ្លាំង ឱ្យពូកែ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ។
No matter how much we know or how strong we are, if we allow pride to rule us, we become worthless
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឧទាហរណ៍អំពីភាពរឹងមាំ និងខ្លាំងពូកែរបស់ថ្នាក់ដឹកនាំដែលបង្កើតឱ្យមានស្ថានភាពកាន់តែងាយស្រួលដូចបច្ចុប្បន្ន។
ឯកឧត្តមចង់ឱ្យយុវជនចាប់យកឱកាសនេះពង្រឹងខ្លួនឱ្យខ្លាំងពូកែក្លាយជាមូលធនមនុស្សដើម្បីបន្តអភិវឌ្ឍប្រទេស ដោយមិនត្រូវផ្តេកផ្តួល ឬខ្ជិលច្រអូសឡើយ។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅពេលឯកឧត្តមផ្តល់បាឋកថា នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីតម្រង់ទិសយុវជនឱ្យក្លាយជាមូលធនមនុស្សស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសមណនិស្សិត និងនិស្សិតប្រមាណជិត២០០អង្គ/នាក់ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដើម្បីក្លាយជាមូលធនមនុស្សពិតប្រាកដ ត្រូវចេះគោរពគ្នាទៅវិញទៅមកដោយគ្មានអ្នកណាអាចបំពានទៅលើសិទ្ធិរបស់អ្នកដទៃបានឡើយ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ប៉ែន បូណា បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម ប៉ែន បូណា៖ គ្មានអ្វីឈ្នះការពិតនិងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើសម្រាប់ប្រទេសជាតិឡើយ
H.E. Pen Bona: Nothing beats the truth and good deeds of the Royal Government of the Cambodian People’s Party has done for the nation
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ដែលផ្តល់ផលប្រយោជន៍យូរអង្វែងដល់កូនខ្មែរគ្រប់ជំនាន់
The Funan Techo Canal project stands as a significant historical achievement, providing lasting benefits to all generations of Cambodians
ឯកឧត្តម ប៉ែន បូណា៖ នាយករដ្ឋមន្ត្រីកម្ពុជាគឺជាមេដឹកនាំដែលចំណាយពេលច្រើនបំផុតនៅជាមួយប្រជាពលរដ្ឋដែលគេកម្របានឃើញមេដឹកនាំប្រទេសណាធ្វើបាន
H.E. Pen Bona: The Prime Minister of Cambodia is a leader who dedicates a lot of time with people, rarely seen in any country
ឯកឧត្តម ប៉ែន បូណា៖ នៅពេលខាងមុខនេះ ពិភពលោកនឹងកត់ត្រាចូលក្នុងក្រាំងមាសរបស់ខ្លួននូវសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា គឺព្រែកជីកហ្វូណនតេជោ
H.E. Pen Bona: In the future, the world will record in its Golden Register Book another new achievement of Cambodia, Prek Chik Funan Techo
ឯកឧត្តម ប៉ែន បូណា៖ ប្រទេសណាក៏ដោយក៏យកចិត្តទុកដាក់លើមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកដែរ ពីព្រោះវាមានតម្លៃទាប និងផ្ទុកទំនិញបានច្រើន
H.E. PEN Bona: Every country pays great attention to shipping by waterways because it is cheaper and can hold more goods
ឯកឧត្តម ប៉ែន បូណា អញ្ជើញជាអធិបតីនិងជាវាគ្មិនវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបជាង៤៥០នាក់។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា «ព័ត៌មានក្លែងក្លាយជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់ដែលយើងទាំងអស់គ្នាត្រូវដើរតួជាវ៉ាក់សាំងដើម្បីបន្សាប»។ ការលើកឡើងរបស់ឯកឧត្តមបានធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិក្ខាកាមសរុបជាង៤៥០នាក់។
អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល
ទស្សនាវីដេអូ៖ មានមេដឹកនាំខ្លាំងពូកែ ទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន!
អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល
មុំទី១.ការកសាងមូលធនមនុស្ស
មុំទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង
មុំទី៣.ការអភិវឌ្ឍវិស័យឯកជននិងការងារ
មុំទី៤.ការអភិវឌ្ឍដោយភាពធន់ ចិរភាព និងបរិយាប័ន្ន
មុំទី៥.ការកសាងសង្គមសេដ្ឋកិច្ចឌីជីថល។