អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សន្និសីទសារព័ត៌មាននេះ មានការអញ្ជើញចូលរួមជាវាគ្មិនពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា។