អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ

នៅថ្ងៃទី១៥​ ខែមេសា ឆ្នាំ២០២០នេះ បានទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួនសរុប ៨នាក់ ស្រីចំនួន ២នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

តួលេខសរុបគិតពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានទទួលប្រជាពលរដ្ឋខ្មែរ តាមច្រកទាំងបីខាងលើមានចំនួន ១១.៨៥៨នាក់ ស្រីចំនួន ៥,១៣៥នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមទាំងអស់៕