ព្រឹកអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកែប បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយអតីតយុទ្ធជនស្រុកដំណាក់ចង្អើរ ចំនួន១១១នាក់។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ ទោ ឈឹម ខ្មៅ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកែប និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកែប ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត គណៈអភិបាល ស្រុកដំណាក់ចង្អើរ សមាជិកសមាគមអតីតយុទ្ធជនខេត្ត ស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងអជ្ញាធរមូលដ្ឋានទាំងពីឃុំ។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម អភិបាល ខេត្ត ក៏បានពាំនាំ នូវប្រសាសន៍ ផ្ដាំផ្ញើ សួរសុខទុក្ខ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា និងផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗ ស្ដីពីជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងវិធីបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ ដោយការសំអាតអនាម័យជាប្រចាំ ។ លេីសពីនេះ ឯកឧត្ដម បានក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមនឹងអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ចូលរួមសហការនឹងទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន បន្តខិតខំបង្កបង្កេីនផលនឹងចិញ្ចឹមសត្វ ជំរុញដល់កូនៗចៅៗរបស់បងប្អូនខិតខំរៀនសូត្រតាមប្រព័ន្ធអនឡាញនឹងតាមទូរទស្សន៍ជាតិកម្ពុជា២ និងបន្តចូលរួមថែរក្សាសន្តិភាព អោយបានគង់វង្ស ជារៀងរហូត។ ជាទីបញ្ចប់ ឯកឧត្ដម អភិបាលខេត្ត ក៏បាននាំមកនូវសម្ភារះឧបត្ថម្ភជូនដល់បងប្អូនគ្រួសារអតីតយុទ្ធជន ក្នុងមួយគ្រួសារៗទទួលបាន
អង្ករ២០គីឡូ មី០១កេះ ប្រេងឆា ប៊ីចេង ត្រីខ ចានដែកធំ០១ ម៉ាស ខិត្តប័ណ្ណ អប់រំ និងថវិកាចំនួន ២០០០០រៀល ៕