អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋភូមិអូរសាលាស្រុកកំពង់ស្វាយសប្បាយចិត្តទទួលបានផ្លូវថ្មីក្រាលគ្រួសក្រហមពីសមាជិកព្រឹទ្ធសភា

(កំពង់ធំ)៖ដោយមានការសំណូមពរនិងមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋថ្ងៃនេះលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាព រួមទាំងក្រុមការងារបានជួបសំណេះសំណាលនិងប្រគល់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង៨៣០ ម៉ែត្រ និងទទឹង ៥.២០ម៉េត្រ ដែលជាផ្លូវចេញពីភូមិអូរសាលាឆ្ពោះទៅកាន់វត្តសិរី ស្ថិតក្នុងភូមិអូរសាលា ឃុំអួរសាលា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លោកជំទាវ ឃួន ឃុនឌី មានប្រសាសន៍ថា ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ នេះជាអំណោយផ្ទាល់របស់ខ្ញុំ ។លោកជំទាវបន្តថាបានសំដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនដែលបានផ្តល់រក្សាបាននូវសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃក៏ដោយសារនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចជាប្រមុខដឹកនាំជាវីរជនកំពូលរបស់ជាតិជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយឈ្នះៗបង្រួបបង្រួមជាតិបានធ្វើឲ្យភាគ្គីជម្លោះទាំងអស់រស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនានិងសេចក្តីថ្លៃថ្នូ យើងត្រូវលើកកម្ពស់នៅក្នុងប្រទេសជាតិនិងអន្តរជាតិ ទាំងអស់នេះហើយជាក្តីមោទនៈភាពរបស់យើង ។យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបានលើកឡើងជាអាទិភាពចំបងៗរួមមានផ្លូវ ភ្លើងទឹក មកដល់ជនបទដែលមិនធ្លាប់មានហើយក៏បានធ្វើឲ្យទីក្រុងនិងជនបទកាន់តែមានការខិតជិតគ្នាពោលគឺមានផ្លូវ មានស្ពានគឺមានក្តីសង្ឃឹម ធ្វើឲ្យមានការអភិវឌ្ឍឆាប់រហ័ស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងជាប្រមុខរាជរដ្ឋាភិបាលរួមជាមួយអាជ្ញាធរខេត្តស្រុកខណ្ឌបានខិតខំយកចិត្តទុកដាក់សហការជាមួយគ្រប់ស្ថាប័នជំនាញអង្គការក្រៅរដ្ឋាភិបាលដើម្បីពង្រឹងនិងថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈដោយបានអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
លោកជំទាវបានផ្តាំផ្ញើរ បងប្អូនប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុលរឺជែលជាប្រចាំចៀស ត្រូវប្រើកាយវិការសំពះត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និង រក្សាគម្លាត២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យរឺខលទៅលេខទូរសព្ទ័១១៥ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវនិងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាលនៅក្លីនិចឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។
លោកជំទាវបានបន្តថាពិសេសអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋានជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្តជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់៕
លោកជំទាវបាននាំយកសម្ភារមួយចំនួនចែកជួនដល់ប្រជាពលរដ្ឋផងដែរ ។
ប្រជាពលរដ្ឋភូមិអូរសាលាស្រុកកំពង់ស្វាយមានភាពសប្បារីករាយដោយទទួលបានផ្លូវថ្មីក្រាលគ្រួសក្រហមជាសមិទ្ធផលថ្មីនៅក្នុងភូមិជាមួយគ្នានេះប្រជាពលរដ្ឋបានប្តេជ្ញាចិត្តចូលរួមថែរក្សាសមិទ្ធផលថ្មីនេះដើម្បីប្រើប្រាស់បានយូរអង្វែង។