អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ព្រះមហាក្សត្រ៖ ខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធ ពលខេមរភូមិន្ទ​ប្រព្រឹត្ត​ទៅក្នុង​ដំណាក់​កាលកម្ពុជា​មាន​ស្ថិរភាព​នយោបាយ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានមានព្រះរាជ​ឱង្ការថា ខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និ​ង​​​ទិវាកំណើត​កងយោធព​ល​ខេមរភូមិន្ទ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែល​ព្រះរាជាណា​ច​ក្រ​​កម្ពុជាមានស្ថិរ​ភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញ និងស្របពេ​ល​​ដែ​​ល​រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា កំពុងតែចាប់ផ្ដើមបំពេញភារកិច្ចដ៏ឧត្ដុង្គ​ឧត្ដម​តាម​ភា​រ​​​កិច្ចរបស់ខ្លួនយ៉ាងសកម្ម។
ក្នុងខណៈដែលស្ដេចយាង ជាព្រះរាជអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងមីទ្ទិញអបអរសាទរ​ខួប​អ​នុ​​ស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង​ទិវាកំណើតកងយោធពល​ខេមរ​ភូ​មិ​ន្ទ ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខាងមុខព្រះបរមរាជវាំង ដែលមានការ​អញ្ជើញចូលរួមរបស់ ស​ម្ដេ​ចវិ​បុ​ល​​​សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រ​ធា​​​ន​រដ្ឋ​ស​ភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ច​ក្រ​កម្ពុ​ជា និងសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនៃបណ្ដា​ប្រទេស​ជា​មិត្ត ព្រម​ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ប្រមាណ​ជា​ង​​២​ម៉ឺ​ន​នាក់នោះ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា “ខ្ញុំមាន ហឬទ័យរីករាយអបអរ​សាទរ​យ៉ា​ង​ជ្រាលជ្រៅបំផុត ដែលបានចូលរួមប្រារព្ធពីធីដ៏មហោឡារិក ដើម្បីរម្លឹកខួប​អនុស្សាវរីយ៍​លើ​ក​ទី​៦៥ ទិវាបុណ្យឯ​ក​រាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ ដែលជាទិ​វា​​ប្រវត្តិ​សាស្ត្រមានតម្លៃ​បំផុត នៃមាតុភូមិកម្ពុជា​យើង ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និង​សិទ្ធិ​សេរីភាពដ៏ពិ​សិដ្ឋ ពីអាណានិគម​និយម​បារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង​ឧត្ដមរ​ប​ស់​​ព្រះមហាវីរក្សត្រ ព្រះ​​នរោត្ដម សីហនុ ព្រះវររាជ បិតាឯករាជ្យជាតិ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ព​ស់បំផុត”។