អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អភិបាលស្រុកតាំងគោកចុះចែកអំណោយសប្បុរសធម៌ដល់ជនទីទល់ក្រចំនួន ១១៥ គ្រួសារ

កំពង់ធំ:នាព្រឹកថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០២០ លោកហាក់ម៉ុងហួតអភិបាលនៃគណៈអភិបាលស្រុកតាំងគោកបានចុះចែកអំណោយសប្បុរសធម៌ដល់ជនទីទាល់ក្រចំនួន ១១៥ គ្រួសារដែលមកពីឃុំចំនួន ៨ ឃុំ ហើយចែកនៅ ៣ ទីតាំងដើម្បីចៀសវាងការប្រមូលផ្ដុំមនុស្សច្រើន ក្រោមការឧបត្ថម្ភពីលោក simon (ស៊ីម៉ូន) ជនជាតិហុងកុង ដែលសហការ ពីកញ្ញា ឌីង អេសស្ទើ ម្ចាស់ផ្ទះសំណាក់ហូមស្ទេរ និងសូកូឡាកាហ្វេរ។
នៅក្នុងឱកាសនោះផងដែរលោកអភិបាលស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់សប្បុរសធម៌គឺលោក simon(ស៊ីម៉ូន)ជាជនជាតិហុងកុង និងកញ្ញា ឌីង អេសស្ទេើរ ម្ចាស់ផ្ទះសំណាក់ហូមស្តេនឹងកូឡាកាហ្វេតែងតែយកចិត្តទុកដាក់ចូលរួមក្នុងការអភិវឌ្ឍន៍ស្រុកតាំងគោកនៅពេលកន្លងមក សមិទ្ធិផលជាច្រើនដែលលោកតែងតែបានជួយមានដូចជា សាលា ផ្ទះ អណ្តូងទឹក ថវិការ ជួយកុម៉ាកំព្រា ជនពិការ ។ហើយពេលនេះលោកក៏មានជាអំណោយដល់បងប្អូនពលរដ្ឋនៅស្រុកតាំងគោកនេះ តាមរយៈលោកស្រី ឌីងអេសស្ទើ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងតែជួបនូវបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីដែលហៅថាកូវីត១៩ ទោះបីជាលោកមិនមកដល់ស្រុកខ្មែរក៏ដោយក៏លោកនៅតែផ្ញើរជាថវិកាដើម្បីជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋបានខ្លះផងដែរ។
លោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ បើពោះបីជាប្រទេសយើងថ្ងៃចុងក្រោយនេះរកមិនឃើញនៅអ្នកឆ្លងថ្មីយ៉ាងណាក៏ដោយ ក៏ពុកម៉ែកបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលអោយបានជាប្រចាំ ព្រោះយើងខ្លាចរលកទីពីរកើតឡើង។ប្រសិនបើមានបញ្ហាឬការសង្ស័យអ្វីមួយសូមធ្វើការរាយការណ៍ទៅដល់អាជ្ញាធរភូមិឃុំដើម្បីងាយស្រួលក្នុងការទប់ស្កាត់ ។
ជាចុងក្រោយលោកក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានៅឡើយ ។ហើយធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពខ្លួនយើងមិនខាតបង់ថវិកានោះឡើយ។
សូមបញ្ជាក់ផងដែរថាអំណោយរបស់សប្បុរសធម៌មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា និងអំបិល។