អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ បន្តនាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្រចំនួន ០៦ គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

(កំពង់ធំ):ល្ងាចថ្ងៃទី២២ ខែ មថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ដឹកនាំ សហការី រួមជាមួយអាជ្ញាធរដែនបាននាំយកនូវអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ កងទ័ព ជើង គោក ទៅផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ០៦ គ្រួសារ រស់នៅ២ ភូមិ ក្នុងនោះគឺភូមិក្របៅចំនួន ០៤ គ្រួសារ និង នៅភូមិតាមុំ ចំនួន ០២គ្រួសារ ស្ថិតនៅក្នុងឃុំ ដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំ នូវ ការ ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និង គ្រប់ ពេលវេលា ។
ឯកឧត្តម សោម ស៊ុន ក៍បាន បញ្ជាក់ ផងដែរ ថា ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រង នៃ កងយោធពល ខេមរៈ ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តែងតែបានផ្តល់នូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគនិងថវិកាដើម្បីផ្តល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្នុង ការជួយដោះស្រាយដល់ប្រជាពលរដ្ឋទីទ័លក្រក៏ដូចជាអតីតយុទ្ធជនជួបការលំបាកក្នុងខេត្តកំពង់ធំដោយ មិន ទុក ឲ្យ បងប្អូន ប្រជាពលរដ្ឋ និង អតីត យុទ្ធ ជន យេីង ណាម្នាក់ ដាច់ ពោះ ស្លាប់ ដោយដឹង ហេីយ មិន បាន ដោះ ស្រាយ នោះ ឡើយ ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន ត្រូវ មានការប្រុងប្រយ័ត្នទប់ ស្កាត់ ការ ឆ្លងរីករាលដាលមេរោគកូវីដ១៩ ដោយ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និង សូមឲ្យបងប្អូនទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ដែល យើង កំពុង មាន សព្វ ថ្ងៃ នេះ ឲ្យ បាន គង់ វង្ស និង សូមបងប្អូនជឿជាក់លេីការដឹកនាំដ៍ត្រឹមត្រូវ និង ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំឲ្យប្រទេសយេីងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរីកចម្រើនដូចសព្វថ្ងៃនេះ ។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រទាំង ៦ គ្រួសារ ដោយ ក្នុង០១ គ្រួសារទទួលបានអង្ករ ចំនួន ២៥ គីឡូក្រាម មី ចំនួន ០១ កេស ទឹកត្រីចំនួន ០១ យួរ និងថវិកាមួយចំនួនផងដែរ ។