អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន

ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដើម្បីជម្រាបជូនពីរបាយការណ៍សង្ខេបពីសមិទ្ធផលរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងទទួលអនុសាសន៍ណែនាំលើវិស័យព័ត៌មាន ពីឯកឧត្តម ខៀវ កាញារីទ្ធ ជារៀមច្បងចាស់ទុំដែលមានបទពិសោធច្រើនឆ្នាំក្នុងវិស័យព័ត៌មាន៕