អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធបញ្ហាបើកច្រក ទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក

ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ ឯកឧត្តម វរ៉ាផាន់
សុវាណុន H.E .WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព (Video Conference) ។

របៀបវារៈនៃកិច្ចប្រជុំមាន:
១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក
២.ពិភាក្សាសុំឲ្យមានការចេញ~ចូលលក់ដូរត្រឹមផ្សាររុងក្លឿ
៣.ពិភាក្សាករណីពលករ(ចេញ~ចូល)
៤.បញ្ហាផ្សេងៗ ។

ជាលទ្ធផល ឆ្លងកិច្ចពិភាក្សាយ៉ាយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និង អាជ្ញាធរថៃ បានឯកភាពជាគោលការណ៍ ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញ តាមរយៈរថយន្ត ចំនួន ៥០ ឡាន មនុស្សក្នុង១ ឡាន ២នាក់ ដោយមានការ បំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ។ ហើយរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ម៉ោង ១៣:០០ នាទីរៀលចេញពីទឹកដីថៃវិញ ។
ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រងចាំ ការជូនដំណឹងពីថ្នាក់លើរបស់ប្រទេសថៃ ។

-ករណីបើកឬបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក គឺរក្សាការបិទដដែល នឹងមានទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ ។

-ករណីប្រជាពលរដ្ឋខ្មែរដែលចេញពីថៃ មកមាតុប្រទេវិញគឺមានការសម្របសម្រួល ដោយរក្សា ឯកភាពឲ្យចេញតាមច្រកអូរបីជាន់ដដែល ។