អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

វេទិកាសារព័ត៌មានលើកទី៣បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

គិតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុបាន ៩ខែហើយ។ ទោះបីជារយៈពេលខ្លី ប៉ុន្តែ រាជរដ្ឋាភិបាលបន្តវេន បានបង្ហាញស្នាដៃគួរឱ្យស្ញប់ស្ញែងទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ដើម្បីបង្ហាញវឌ្ឍនភាព និងសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះជូនដល់ប្រជាពលរដ្ឋ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារព័ត៌មានលើកទី៣ ដោយមានការចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។  

Loading