ព្រៃវែង ៖ព្រឹកថ្ងៃទី ២៧ កុម្ភះ ២០២០ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តព្រៃវែងបានចុះផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 និងជម្ងឺផ្ដាសាយបក្សី និងចែកសារអប់រំដល់សិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងស្រុកមេសាង វិទ្យាល័យមេសាង ដោយមានអ្នកចូលរួមចំនួន ១៣០៨នាក់ ក្នុងនោះស្រីចំនួន ៦៤៦នាក់។