អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ប៉ែន បូណា អញ្ជើញធ្វើបទបង្ហាញស្តីពី «ទំនាក់ទំនងសាធារណៈ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ»

នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញធ្វើបទបង្ហាញស្តីពី «ទំនាក់ទំនងសាធារណៈ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ» ដល់មន្រ្តីរាជការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការកសាងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដែលរៀបចំនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ វគ្គបណ្តុះបណ្តលនេះ មានការអញ្ជើញចូលរួមពីមន្រ្តីរាជការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សរុបប្រមាណចំនួន ២៣៦នាក់៕