អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អំពីអង្គភាព

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ដែល​មាន​អក្សរ​កាត់ថា​ (អ.អ.រ)​ ត្រូវ​បានបង្កេីត​ឡេីង​ដោយ​អនុក្រឹត្យ​លេខ​ ១១៧អនក្រ.បក​ ចុះថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១៩​។ (អ.អ.រ​)​ ជា​សេនាធិការ​រាជរដ្ឋាភិបាល​ លេីកិច្ចការ​នាំពាក្យ​ និងផ្ដល់​ព័ត៌មាន​ ដេីម្បីប្រសិទ្ធភាព​នៃ​ការងារ​ជូន​ដល់សាធារណជន​ ជាតិ​ និងអន្តរជាតិ​ ក្នុងកិច្ច​យល់ដឹង​យ៉ាងពិតប្រាកដ​ ជាមួយនឹងកិច្ច​ពង្រឹងការទុកចិត្ត​ និងការចូលរួមគាំទ្រ​រាជរដ្ឋាភិបាល​ អំពីអ្វី​ដែល​ជាក់ស្ដែងនៃសមិទ្ធផល​ និងវឌ្ឍនភាព​ ក្នុងការអនុវត្តយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤​ គោលនយោបាយ​អាទិភាពរបស់​រាជរដ្ឋាភិបាល​ នីតិកាលទី៦​ នៃរដ្ឋសភា។

គោលការណ៍ពិតប្រាកដ​ គឺ​ជាកិច្ច​តស៊ូមតិ​ នៅក្នុង​មជ្ឈដ្ឋាន​រណសិរ្ស​ មតិ​សាធារណៈ​ ពី​ការ​បំពុល​ព័ត៍មាន​របស់ក្រុម​ប្រតិកិរិយា​ ក្នុងកិច្ច​ពង្រឹងពង្រីក​ នៃ​ឧត្តមភាព​ប្រកប​ដោយភាព​វិជ្ជមាន​ទូលំ​ទូលាយ​ នៃ​ព័ត៍មាន​ផ្លូវ​ការ​របស់​រដ្ឋ​ ដែល​មាន​ប្រៀប​ខ្លាំង។ កិច្ច​អូស​ទាញ​ភាព​ជឿជាក់​ និងទុកចិត្ត​បំផុតរបស់​សាធារណជន​ តាម​រយៈការ​បំផុស​ភាព​វិជ្ជមាន​អោយ​មាន​វិសាល​ភាព​ទូលំទូលាយ​ ដែល​ភាពវិជ្ជមាន​នេះ​ចូល​រួម​យ៉ាង​សកម្មក្នុង​ការ​បំផ្លាញ​ព័ត៍មាន​អវិជ្ជមាន​ ព័ត៍មាន​ក្លែងក្លាយ​ ព័ត៍មាន​ប្រឌិត​ និង​ព័ត៍មាន​ប្រតិកិរិយា។

ព្រះរាជក្រិត្យ-1

ព្រះរាជក្រិត្យ-2

ព្រះរាជក្រិត្យ-3

ព្រះរាជក្រិត្យ-4

ព្រះរាជក្រិត្យ-5