អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ប៉ែន បូណា៖ មេដឹកនាំខ្លាំងពូកែធ្វើឱ្យជីវិតកាន់តែងាយស្រួល តែយុវជនកុំផ្តេកផ្តួល កុំខ្ជិលត្រូវខិតខំស្រវាស្រទេញ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឧទាហរណ៍អំពីភាពរឹងមាំ និងខ្លាំងពូកែរបស់ថ្នាក់ដឹកនាំដែលបង្កើតឱ្យមានស្ថានភាពកាន់តែងាយស្រួលដូចបច្ចុប្បន្ន។

ឯកឧត្តមចង់ឱ្យយុវជនចាប់យកឱកាសនេះពង្រឹងខ្លួនឱ្យខ្លាំងពូកែក្លាយជាមូលធនមនុស្សដើម្បីបន្តអភិវឌ្ឍប្រទេស ដោយមិនត្រូវផ្តេកផ្តួល ឬខ្ជិលច្រអូសឡើយ។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅពេលឯកឧត្តមផ្តល់បាឋកថា នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីតម្រង់ទិសយុវជនឱ្យក្លាយជាមូលធនមនុស្សស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។