ឯកឧត្តម ប៉ែន បូណា៖ នៅពេលខាងមុខនេះ ពិភពលោកនឹងកត់ត្រាចូលក្នុងក្រាំងមាសរបស់ខ្លួននូវសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជាគឺព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា រហូតមកទល់ពេលនេះ យើងបានស្គាល់ព្រែកជីកស៊ុយអេ និងប៉ាណាម៉ា ប៉ុន្តែនៅពេលខាងមុខបន្តិចទៀតនេះ ពិភពលោកនឹងកត់ត្រាចូលក្នុងក្រាំងមាសរបស់ខ្លួននូវសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា គឺព្រែកជីកហ្វូណនតេជោ។
ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk ស្តីពី «អត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោសម្រាប់សេដ្ឋកិច្ចនិងនយោបាយកម្ពុជា» នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។
ឯកឧត្តម ប៉ែន បូណា៖ ប្រទេសណាក៏ដោយក៏យកចិត្តទុកដាក់លើមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកដែរ ពីព្រោះវាមានតម្លៃទាប និងផ្ទុកទំនិញបានច្រើន
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា ផ្លូវទឹក គឺជាមធ្យោបាយដឹកជញ្ជូនដែលមានសារៈប្រយោជន៍ ព្រោះអាចផ្ទុកទំនិញបានច្រើន និងមានតម្លៃទាប។ ហេតុដូច្នេះហើយបានជាប្រទេសណាក៏ដោយក៏យកចិត្តទុកដាក់លើការអភិវឌ្ឍផ្លូវទឹកនិងកំពង់ផែ។
ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk ស្តីពី «អត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោសម្រាប់សេដ្ឋកិច្ចនិងនយោបាយកម្ពុជា» នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។