រាជរដ្ឋាភិបាលនីតិកាលទី៧បោះជំហានទៅមុខជានិច្ច ទោះជាមានឧបសគ្គធំៗចំពោះមុខ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧បោះជំហានទៅមុខជានិច្ច ទោះជាមានឧបសគ្គធំៗចំពោះមុខ»

……………

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧បោះជំហានទៅមុខជានិច្ច ទោះជាមានឧបសគ្គធំៗចំពោះមុខ» ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វាគ្មិនដែលចូលរួមវេទិកានេះ រួមមាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល វឌ្ឍនភាពនៃកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសផ្តោតលើវឌ្ឍនភាពនៃកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច និងឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតលើវឌ្ឍនភាពនៃគោលនយោបាយការបរទេស និងការទូតសកម្ម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកាសារព័ត៌មានលើកទី៨ ត្រូវបានចាក់ផ្សាយ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ៕