សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយលោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន ZTE Corporation គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេមួយរបស់ប្រទេសចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៥ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen។ ZTE គឺជាអ្នកផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងលំដាប់សកល ដែលមានប្រតិបត្តិការគ្របដណ្តប់លើសពី ១៦០ ប្រទេស និងតំបន់។ ក្រុមហ៊ុននេះមានជំនាញរៀបចំប្រព័ន្ធបណ្តាញទូរស័ព្ទ ក៏ដូចជាការផលិតឧបករណ៍អេឡិចត្រូនិកឆ្លាតវៃ។ ជាអ្នកផ្គត់ផ្គង់ឧបករណ៍ 5G និងប្រព័ន្ធអុបទិកដល់ក្រុមហ៊ុនទូរគមនាគមន៍, ផ្តល់សេវាកម្ម Cloud Computing និង Big Data ដល់ស្ថាប័នរដ្ឋ និងឯកជន, ផលិតទូរស័ព្ទស្មាតហ្វូន ឧបករណ៍បញ្ជូនសេវា និងឧបករណ៍ឆ្លាតវៃក្នុងផ្ទះ (Smart Home IoT) និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតAI។
សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦


