អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចប្រជុំស្ដីពីនីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងទូទាត់បៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា ជូនមន្ត្រីជំនាញទូទាត់បៀវត្សនៅតាមរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងមន្ទីរជុំវិញខេត្ត នៅសាលាខេត្តកែប

រដ្ឋបាលខេត្តកែប,នៅរសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុន ឆ្នាំ២០២០ នេះ ឯកឧត្ត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំស្តីពីនីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធបញ្ជូល និងទទួលតារាងទូទាត់បៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យាជូនមន្ត្រីជំនាញទូទាត់បៀវត្សនៅតាមរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជុំវិញខេត្ត ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ គណៈអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ ជុំវិញខេត្ត និងមន្ត្រីជំនាញទទួលបន្ទុករៀបចំបៀវត្សតាមមន្ទីរអង្គភាពនីមួយៗ ក្នុង១មន្ទីរៗ ចំនួន២នាក់ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត លើកឡើងថា កម្ពុជាយើងកាលពីអំឡុងទស្សវត្សរ៍ឆ្នាំ៩០ជាង ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកំលាំង គឺមានការយឺតយ៉ាវ ដោយឡែក នាពេលបច្ចុប្បន្ន ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រាក់បៀរត្សមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ មានការដំឡេីងជាបន្តបន្ទាប់ ពិសេសដំឡេីងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំងអស់ ២លើក ក្នុងមួយឆ្នាំ និងបេីកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការ ក្នុង១ខែ ចំនួន២ដង៕
ឯកឧត្តម អភិបាលខេត្តបន្តថា ការងារនេះ ជាការងារថ្មី ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព សូមគណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាព ពិសេសមន្ត្រីជំនាញ ត្រូវខិតខំយកចិត្តទុកដាក់ សិក្សារៀនសូត្រដោយការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាធានាឲ្យបាននូវអត្ថប្រយោជន៍របស់មន្ត្រីរាជការសាធារណៈ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់ៗរូប។
ជាចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្ត សូមឲ្យរដ្ឋបាលក្រុង ស្រុក ត្រូវខិតខំគ្រប់គ្រងនឹងបង្រ្កាបបទល្មើស ធនធានធម្មជាតិ ព្រៃកោងកាង ព្រៃលិចទឹក និងសម្បត្តិសាធារណៈនានា ឲ្យមានប្រសិទ្ធភាពខ្ពស់៕