អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ក្រុមការងារស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីអ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ

ថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ2020
ឯកឧត្តមសាស្រ្តាវេជ្ជបណ្ឌិត យឹម សុបុត្ត្ត្រា, ឯកឧត្តមវេជ្ជបណ្ឌិតតូចយ៉ាន ឯកឧត្តម វង្ស វ៉ាន់នី,សេងតេង ច័ន្ទម៉ាលី, លោកវេជ្ជបណ្ឌិត កែរ រដ្ឋា, លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី ,និងលោកវេជ្ជបណ្ឌិត ចៅ ពន្លឺ អនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជា សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ តំណាង ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលស្រុកឱរ៉ាល់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ២៧នាក់ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់
លោក មួង ធី អភិបាលស្រុកឱរ៉ាល់ប្រធានគណបក្សស្រុក ក្រុមការងារគណបក្សស្រុក គណបក្សឃុំសង្កែសាទប មណ្ឌលសុខភាពស្រុកឱរ៉ាល់ សរុប ២៤នាក់ បាននាំយកអំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេង នៃព្រះរាជាណាចក្រកម្ពុជាបានចុះផ្សព្វផ្សាយអប់រំអំពីវិធានការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ រួមមាន ការបង្រៀនលាងដៃនឹងអាកុល បង្រៀនពាក់ម៉ាស់ កេងស្អាត ហូបស្អាត និងរស់នៅស្អាតដោយមានអនាម័យល្អ និងចែកអាកុល ថ្នាំពេទ្យ និងពិនិត្យព្យាបាល ជំងឺសន្លាក់, ក្រពះ, និងជំងឺផ្លូវចិត្ត, នំប័ង ទឹកសុទ្ធ ជូនប្រជាពលរដ្ន ចំនួន ៣០ខ្នងផ្ទះ មនុស្សរាយ ចំនួន ១៧១នាក់។
ក្រុមការងារក៏បាននាំអំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជាចែកជូនរដ្ឋបាលឃុំ សង្កែសាទប, រដ្ឋបាលស្រុកឱរ៉ាល់ និងមណ្ឌលសុខភាពឱរ៉ាល់ សម្រាប់ប្រើប្រាស់ ដូចខាងក្រោម៖
១. ម៉ាស៊ីនវាស់កំដៅ ចំនួន ១គ្រឿង សម្រាប់ប្រើនៅរដ្ឋបាលឃុំសង្កែសាទប
២. ទឹកអាកុល ៣ធុងធំ ចំណុះ ៩០លីត្រ
៣. ទឹកអាកុល និងដបបាញ់ធំ ចំនួន ១០ដប
៤. ទឹកអាកុល និងដបបាញ់តូច ចំនួន ៤០ដប
៥. ម៉ាស់ ចំនួន ១០០
៦. ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធីទប់ស្កាត់កូវីត១៩ ចំនួន ១០០សន្លឹក។

Loading