អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ខេត្តកំពង់ឆ្នាំង ធ្វើសន្នបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនិងលើកទិសដៅសម្រាប់អនុវត្តបន្ត នៅក្នុងឆ្នាំ២០២០

ខេត្តកំពង់ឆ្នាំងបានប្រារព្វធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ
ឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តនិងក្រុមការ
ងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ។

អង្គសន្និបាតប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិ
បាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត គណ:អភិ
បាលខេត្ត ក្រុង ស្រុក លោក លោកស្រីជា
ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង មន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ ។

មានប្រសាសន៍ក្នុងពិធីបើកសន្និបាតនាពេលនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិ
បាលខេត្តកំពង់ឆ្នាំង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង
ប្រដាប់អាវុធ អង្គភាពឈរជើង អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គណបក្សនយោ
បាយ អង្គការសង្គមស៊ីវិលជាតិនិងអន្តរ
ជាតិ វិស័យឯកជន ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹង
ប្រែងប្តេចជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចតាមការកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែកនិងផ្តល់កិច្ចសហការគាំទ្រ
ធ្វើឲរដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលបាននូវ
សមិទ្ធផលធំៗ ថ្មីៗបន្ថែមទៀតលើគ្រប់វិស័យ ទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានអនុវត្តមុខងារ
ដែលបានផ្ទេរពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការបង្ខិតសេវាសាធារណ:មកគៀកនឹងប្រជាពលរដ្ឋ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ការងារអភិវឌ្ឍន៍សេដ្ឋកិច្ច លើលកម្ពស់ជីវភាពរស់នៅ ការងារសង្គមកិច្ច និង កាត់បន្ថយភាពក្រីក្រ ។

អង្គសន្និបាតបានបន្តធ្វើការពិភាក្សាឆ្លុះបញ្ចាំងនូវវឌ្ឍនភាពការងារលើគ្រប់វិស័យ
របស់រដ្ឋបាលខេត្ត បញ្ហាប្រឈម បទពិសោធន៍ល្អៗ និង ដំណោះស្រាយ ដែលបានអនុវត្តរយះពេល១ឆ្នាំកន្លងទៅនេះ ដើម្បីដកបទពិសោធន៍សម្រាប់អនុវត្តបន្តឲបានល្អប្រសើរនាឆ្នាំខាងមុខ៕