អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី : នៅព្រឹកថ្ងៃ សុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត លោកអភិបាលរងខេត្ត៥រូប មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ អង្គភាព លោក លោកស្រីអភិបាល អភិបាលរងក្រុង/ស្រុកទាំង៥ ពិធីនេះ បានធ្វើឡើងនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។