អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តដាក់ផែនការរឹតបន្តឹតតាមច្រកព្រំដែន ច្រករបៀងដែលមាននៅក្នុងខេត្ត ដេីម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីប្រទេសថៃ

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តដាក់ផែនការរឹតបន្តឹតតាមច្រកព្រំដែន ច្រករបៀងដែលមាននៅក្នុងខេត្ត ដេីម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីប្រទេសថៃ ដេីម្បីស្វែករកការងារធ្វេី ពិសេសផ្តោតសំខាន់ទប់ស្កាត់ការរីរាលដាល់ជំងឺកូវីដ-១៩ ក៏ដូចជាពង្រឹងនូវការគ្របគ្រងការធ្វេីដំណេីរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។

ការដាក់ចេញផែនរឹតបន្តឹងនេះធ្វេីឡេីងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ អភិបាលក្រុងស្រុកទាំង៩ កងកម្លាំងទាំង៣ប្រភេទបានចូលរួម នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។