អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប ។ ដោយមានវត្តមានចូលរួមពី លោក សុខ ថុល នាយក រដ្ឋបាលសាលាខេត្ត លោក លោកស្រីមេបញ្ជាការ មេបញ្ជាការងកងកម្លាំងប្រដាប់អាវុធ នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ ។ អង្គប្រជុំបានពិភាក្សាបញ្ហាប្រឈមពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្ត មានបីចំណុច ÷
១ – ពិនិត្យ និងស្តាប់របាយការណ៍ ស្ថានភាពការងារទេសចរណ៍ត្រីមាសទី ១ ឆ្នាំ២០២០ ។
២- ពិនិត្យលទ្ធភាពពាក់ព័ន្ធនឹងបំរាមរបស់រាជរដ្ឋាភិបាល លើវិស័យទេសចរណ៍ ក្នុងដំណាក់កាលជំងឺកូវីដ- ១៩ ដើម្បីរៀបចំបើកឲ្យដំណើរការអាជីវកម្មមួយចំនួនក្នុងខេត្តសៀមរាប ។
៣ – មតិយោបល់ចូលរួម ដើម្បីប្រមូលធាតុចូល ក្នុងស្វះស្វែងរកភ្ញៀវទេសចរណ៍ជាតិជាបឋម និងបន្តទទួលភ្ញៀវបរទេសបន្ថែមទៀត។